ព័ត៌មានអន្តរជាតិ

G-7 បង្កើនសម្ពាធលើចិន ជុំវិញការរំលោភសិទ្ធិមនុស្ស និងការបង្ខិតបង្ខំ ផ្នែកសេដ្ឋកិច្ច (Video)

ឡុងដ៌៖ ក្រុមប្រទេសទាំង ៧ ហៅកាត់ថា G-7 កាលពីថ្ងៃពុធ បានបង្កើនសម្ពាធលើប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់រដ្ឋមន្រ្តីការបរទេស រយៈពេលបីថ្ងៃ នៅទីក្រុងឡុងដ៌ ដោយប៉ះលើក្តីបារម្ភ របស់ពួកគេ ចំពោះការរំលោភសិទ្ធិមនុស្ស និងគោលនយោបាយ សេដ្ឋកិច្ច ដែលបានបង្ខិតបង្ខំ របស់ក្រុងប៉េកាំង ខណៈដែលបង្ហាញ សញ្ញាគាំទ្រ ដល់កោះតៃវ៉ាន់។

រដ្ឋមន្រ្តីការបរទេស G-7 បានឲ្យដឹងថា ការហៅប្រទេសចិនថា ជាប្រទេសមហាអំណាច និងសេដ្ឋកិច្ច ដែលមានសមត្ថភាព បច្ចេកវិទ្យាជឿនលឿន។ ពួកគេទទូច ដល់ទីក្រុងប៉េកាំង ឱ្យគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវស្របតាម តួនាទី សេដ្ឋកិច្ចពិភពលោក របស់ខ្លួន” ។

រដ្ឋមន្រ្តី មកពីប្រទេសនានា រួមមានសហរដ្ឋអាមេរិក ជប៉ុន និងអង់គ្លេស នៅក្នុងសេចក្តីថ្លែងការណ៍ នោះបានឲ្យដឹងថា“ យើងនឹងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ ភាពធន់ នៃសេដ្ឋកិច្ចពិភពលោក ចំពោះមុខគោលនយោបាយ និងការអនុវត្ត សេដ្ឋកិច្ចដោយបង្ខំ” ។

ការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានចោទប្រកាន់ របស់ប្រទេសចិន ប្រឆាំងនឹងជនជាតិភាគតិច អ៊ុយហ្គ័រ មូស្លីម នៅក្នុងតំបន់ស្វយ័តស៊ីនជាំង រួមទាំងរបាយការណ៍នៃការបង្ខំ និងការក្រៀវដោយបង្ខំ ត្រូវបានគេលើកឡើងថា ជាបញ្ហាមួយដែលបង្ក ការព្រួយបារម្ភ យ៉ាងខ្លាំង ក្នុងចំណោមអ្នកចូលរួម។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា “យើងយល់ស្របពីសារៈសំខាន់ នៃការដោះស្រាយ ករណីបង្ខំដោយកម្លាំង ពលកម្ម តាមរយៈមធ្យោបាយ ក្នុងស្រុកដែលមានផ្ទាល់ខ្លួន របស់យើង រួមទាំងតាមរយៈ ការលើកកម្ពស់ ការយល់ដឹង និងការផ្តល់ដំបូន្មាន និងការគាំទ្រ ដល់សហគមន៍ អាជីវកម្មរបស់យើង”៕

ដោយ ឈូក បូរ៉ា

To Top