ព័ត៌មានអន្តរជាតិ

អ៉ឺរ៉ុប ព្រមព្រៀង ទិញវ៉ាក់សាំង Pfizer បន្ថែមជិត ២ពាន់លានដូសទៀត

បរទេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ សហភាពអ៊ឺរ៉ុបឬហៅកាត់ថា EU បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនដ៏រឹងម៉ាំបន្ថែមទៀត ជាមួយនឹងវ៉ាក់សាំង Pfizer តាមរយៈកិច្ចព្រមព្រៀងថ្មី ដែលនឹងបញ្ជាទិញវ៉ាក់សាំងប្រភេទនេះ ប្រមាណជា១,៨ពាន់លានដូសទៀត រហូតដល់ឆ្នាំ២០២៣។

ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula von der Leyen ដែលបានធ្វើការបង្ហោះលើបណ្តាញសង្គម Twitter អំពីកិច្ចព្រមព្រៀងមួយនេះ និងដោយបញ្ជាក់ទៀតថា វ៉ាក់សាំងប្រមាណជា ៩០០លានដូសត្រូវបានបញ្ជាទិញ នៅក្នុងពេលនេះ និង៩០០លានដូសទៀតបន្ទាប់ពីនេះ។

លោក der Leyen បានបន្តទៀតថា គិតមកដល់បច្ចុប្បន្នអ៊ឺរ៉ុប បានបញ្ជារទិញវ៉ាក់សាំង សរុបប្រមាណជា២,៦ពាន់លានដូស មកហើយដែលក្នុងនោះមានពាក់កណ្តាល គឺជាផលិតផលរបស់ Pfizer ហើយព្រមទាំងរំពឹងទុកថានឹងកិច្ចព្រមព្រៀង ជាបន្តបន្ទាប់ទៀតផងដែរ។

គួរឲ្យដឹងដែរថា អ៊ឺរ៉ុបជាក់ស្តែងនៅពេលនេះ គឺវ៉ាក់សាំងក្នុងស្តុកសរុប ប្រមាណជា២០០លានដូសមកហើយ ដើម្បីអាចប្រើប្រាស់ បានសម្រាប់ពលរដ្ឋរបស់ខ្លួន នៅគ្រប់ប្រទេសជាសមាជិក ដែលមានប្រមាណជា ៤៥០លាននាក់៕ ប្រែសម្រួល៖ស៊ុនលី

To Top