ព័ត៌មានអន្តរជាតិ

ចិន រិះគន់បក្សកាន់ អំណាចតៃវ៉ាន់ សម្រាប់ការបដិសេធ​ ថ្នាំវ៉ាក់សាំងចិន

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោសកោះតៃវ៉ាន់ ចំពោះការបដិសេធថ្នាំវ៉ាក់សាំងកូវីដ១៩ចិន នៅថ្ងៃតែមួយ ដែលទីក្រុងតៃប៉ិបានទទួលយកថ្នាំវ៉ាក់សាំង AstraZeneca ចំនួន១,២៤លានដូស ពីប្រទេសជប៉ុន។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពិន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយថា បក្សកាន់អំណាចតៃវ៉ាន់ កំពុងតែមានកំហុសឆ្គង ចំពោះការដែលបដិសេធមិនទទួលថ្នាំវ៉ាក់សាំងចិន ដោយសារតែហេតុផលនយោបាយ។

លោក វ៉ាង វិនពិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “អាជ្ញាធរគណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ បានព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងការដឹកបញ្ជូនថ្នាំវ៉ាក់សាំង ពីចិនដីគោកទៅតៃវ៉ាន់ ហើយព្រមទាំងអះអាងដោយខុសឆ្គង់ថា ចិនដីគោកកំពុងតែរារាំងដល់ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យចិនរូបនេះ បាននិយាយបន្ថែមថា “ដើម្បីផលប្រយោជន៍ នយោបាយបែបអាត្មានិយមខ្លួនឯងផ្ទាល់ អាជ្ញាធរបក្សកាន់អំណាចអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ តែងតែស្វះស្វែងរកឧបាយកលនយោបាយ ជុំវិញកិច្ចសហការប្រឆាំង ការរាតត្បាតជម្ងឺឆ្លង”៕

To Top