ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ដុតបំផ្លាញគ្រឿងញៀន ជាង ៦០០លាន ដុល្លារ

យ៉ាងហ្គូនៈ អាជ្ញាធរមីយ៉ាន់ម៉ា បានដុតគ្រឿងញៀន តម្លៃជាង ៦០០លានដុល្លារ នៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍។

សរុបគ្រឿងញៀនក្រោម ៦៦៨ លានដុល្លាររួមទាំងថ្នាំគ្រាប់ ចំនួន ២២៤ លាន ត្រូវបានដុតបំផ្លាញចោល នៅក្នុងទីក្រុងទាំង ៣ ។


ខណៈដែលស្ត្រីម្នាក់ បានស្រែកបញ្ជា តាមឧបករណ៍ បំពងសំឡេងមួយនៅទីក្រុងយ៉ាំងហ្គោន បុរសបួននាក់ ដែលស្ថិតក្នុងឯកសណ្ឋានយោធា បានចុចប៊ូតុង នៅលើតុនៅពីមុខពួកគេ ហើយកាំរស្មី បានផ្ទុះឡើងអណ្តាតភ្លើងឆាបឆេះ នៅលើមេឃ ពេលព្រឹកព្រលឹម។

អ្នកពន្លត់អគ្គីភ័យបានត្រៀមខ្លួនរួច ជាស្រេចពីផ្សែងដែលហុយ។

អង្គការសហប្រជាជាតិ បាននិយាយកាលពីដើមខែនេះ ទោះបីមានការរឹតបន្តឹងលើ ការធ្វើដំណើររបស់ Covid-19 ក៏ដោយ ក៏មានការរីកចំរើន ជារួមនៃទីផ្សារមេតំហ្វេតាមីន នៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។

រដ្ឋសាន ដែលមានបញ្ហារបស់មីយ៉ាន់ម៉ា នៅតែជាប្រភពនៃគ្រឿងញៀនដែលត្រូវបានគេ លួចនាំចូល ទៅកាន់ទីផ្សារក្រៅប្រទេស ដែលមានទ្រព្យស្តុកស្តម្ភ ដូចជា អូស្ត្រាលី និងជប៉ុន។

តំបន់ត្រីកោណមាសឆ្លងកាត់ ព្រំដែនប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឿងញៀន ដែលរកចំណូលបានច្រើន នៅអាស៊ីអាគ្នេយ៍។

កូនភ្នំដែលគ្របដណ្ដប់ ដោយអាភៀនរបស់មីយ៉ាន់ម៉ា ផ្តល់ទីតាំងល្អបំផុត សម្រាប់មន្ទីរពិសោធន៍ខុសច្បាប់ ជាមួយនឹងការផ្គត់ផ្គង់ យ៉ាងច្រើននៃសារធាតុគីមី ដែលកំពុងហូរចូល ពីប្រទេសចិន ខណៈអ្នកជំនាញ ព្រមានថាអ្នករត់ពន្ធ បានសម្របខ្លួនទៅនឹងការរឹតត្បិត ការធ្វើដំណើរ និងងាកមករកស៊ី មុខរបរនេះ ឡើងវិញ៕

ប្រែសម្រូលដោយ: សយ សុភា

To Top