ព័ត៌មានអន្តរជាតិ

ហុងកុង​ បិទគ្រប់ជើងហោះហើរ ទាំងអស់មក ពីអង់គ្លេស

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីក្រុងហុងកុងបានប្រកាស ហាមឃាត់នូវគ្រប់ជើងហោះហើរ ទាំងអស់ ដែលមានប្រភពមកពីប្រទេស អង់គ្លេស ដើម្បីអាចទប់ស្កាត់នូវការ រីករាលដាល នៃវិរុសកូវីដ ពូជថ្មី Delta variant។

ចក្រភព អង់គ្លេស ត្រូវបានរាប់បញ្ចូល ទៅក្នុងប្រទេស ដែលមានហនិភ័យខ្ពស់បំផុត ដែលទីក្រុងហុងកុង បានដាក់ចំណាត់ថ្នាក់ ហើយការហាមឃាត់នេះ នឹងចាប់ផ្តើមដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះហើយ ។

ទោះបីជាយ៉ាង ណាក្តី គេក៏បានមើលឃើញដែរថា ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើង នៅក្រោយពេលដែលស្ថានភាព នយោបាយ រវាងប្រទេសទាំងពីរ កំពុងជួបបញ្ហាតានតឹងផងដែរ ជុំវិញបញ្ហាបាតុកម្មនៅក្នុងក្រុង ហុងកុង នាពេលកន្លងមក។

គួរឲ្យដឹងដែរថា ក្រុងហុងកុងបានរាយការណ៍ អំពីករណីដំបូង នៃវិរុសពូជថ្មី Delta variant កាលពីសប្តាហ៍មុន និងបានបញ្ចប់ទៅ នៃកំណត់ត្រាគ្មានករណីវិជ្ជមាន សោះនៅទូទាំងក្រុងអស់ រយៈពេល១៦ ថ្ងៃចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top