ព័ត៌មានអន្តរជាតិ

ពួកតាលីបង់​ គម្រាមដណ្ដើម យកទីរួមខេត្ត របស់ អាហ្វហ្គានីស្ថាន

បរទេស ៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបង្កើនការដាក់សម្ពាធ លើទីក្រុងធំៗបំផុតមួយ ចំនួនរបស់ប្រទេស អាហ្វហ្គានីស្ថាន នៅចុងសប្ដាហ៍កន្លងទៅនេះ ដោយគម្រាមវាយដណ្ដើម យកទីរួមខេត្តដំបូងរបស់ពួកគេ កាលពីថ្ងៃអាទិត្យ ។

យោធាអាហ្វហ្គានីស្ថាន បានបញ្ជូនកងកម្លាំង ពិសេសចូលទៅក្នុងទីក្រុង Lashkar Gah ដែលជាទីរួមខេត្ត Helmand កាលពីថ្ងៃសៅរ៍ ស្របពេលដែលអ្នកសារព័ត៌មាន ក្នុងតំបន់ បាននិយាយ ប្រាប់ទីភ្នាក់ងារ សារព័ត៌មាន CNN ថា ពួកតាលីបង់ បានដណ្ដើមបានការគ្រប់គ្រង លើស្រុកមួយចំនួន នៅក្នុងទីក្រុងនោះ ។

គួរបញ្ជាក់ថា ខេត្ត Helmand ជាទីតភ្ជាប់ច្រកផ្លូវយុទ្ធសាស្ត្រជាច្រើន ដែលរួមទាំងផ្លូវហៃវ៉េ រវាងទីក្រុង Kandahar និងទីក្រុង Herat ហើយនឹងអាចក្លាយ ជាទីរួមខេត្តដំបូង ក្នុងចំណោមទីរួមខេត្តចំនួន ៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលត្រួមពួកសកម្មប្រយុទ្ធ ដណ្ដើមយក ។

យោធាអាហ្វហ្គានីស្ថាន បានរាយការណ៍ ពីការប្រយុទ្ធគ្នានៅក្នុង ខេត្តចំនួន១៣ ដោយមានពួកតាលីបង់ចំនួន ២៥៤នាក់ បានស្លាប់ ក្នុងពេលកន្លងទៅ ដែលរួមមានស្លាប់ ចំនួន៥១នាក់ និងរបួស៤០នាក់ នៅក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខេត្ត Lashkar Gah នោះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top