ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គការ សហប្រជាជាតិ នឹងតែងតាំងមន្ត្រី ការទូតស៊ុយអែត ជាប្រេសិតប្រចាំយេម៉ែនថ្មី

បរទេស ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres តាមសេចក្តី រាយការណ៍ ត្រូវបានគេរំពឹងថា ក្នុងពេលខាងមុខឆាប់ៗនេះ នឹងតែងតាំងមន្ត្រីការ ទូតស៊ុយអែត លោក Hans Grundberg ឲ្យកាន់តំណែងជាប្រេសិតថ្មី ប្រចាំប្រទេសយេម៉ែន របស់លោក ក្រោយប្រទេសចិន ផ្តល់ភ្លើងខៀវក្រៅផ្លូវការ សម្រាប់ការតែងតាំងនោះ បន្ទាប់ពីពន្យាពេល ជាច្រើនសប្ដាហ៍ ។

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មានសមាជិក១៥ប្រទេស នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទឲ្យលោក Hans Grundberg ចូលកាន់តំណែងជំនួសលោក Martin Griffiths ដែលបានក្លាយជាប្រធាន ផ្នែកជំនួយរបស់អង្គការ សហប្រជាជាតិ កាលពីខែមុន ក្រោយព្យាយាម សម្របសម្រួលបញ្ចប់ជម្លោះ នៅក្នុងប្រទេសយេម៉ែន អស់រយៈពេល៣ឆ្នាំកន្លងទៅ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមមន្ត្រីការទូត បាននិយាយប្រាប់ថា លោក Hans Grundberg បានកាន់តំណែងជាឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅប្រទេសយេម៉ែន តាំងពីខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ហើយមន្ត្រីអង្គការសហប្រជាជាតិ បានបញ្ជូនឈ្មោះរបស់លោក ទៅឲ្យសមាជិក ក្រុមប្រឹក្សាដើម្បីស្នើសុំយោបល់ កាលពីពាក់កណ្ដាលខែកក្កដា។ សមាជិកចំនួន១៤ បាននិយាយថា ពួគកេនឹងយល់ស្រប តាមការតែងតំាងនោះ ។

ប៉ុន្តែប្រទេសចិននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀត ហើយមន្ត្រីមួយពីបេសកកម្មយូអិន របស់ចិន ក្នុងទីក្រុងញូយ៉ក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនក្នុង ពេលបច្ចុប្បន្នបានចុះហត្ថលេខា លើការតែងតាំង លោក Grundberg តែបដិសេធ មិនផ្តល់សេចក្តីអត្ថាធិប្បាយ ពីមូលហេតុ ដែលទីក្រុងប៉េកាំងពន្យាពេល ផ្តល់ការអនុម័តនោះទេ ៕

To Top