ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដាក់ការសង្ស័យទ្វេដង ដោយចោទថា វីរុសកូរ៉ូណា អាចត្រូវបានលេចធ្លាយចេញ ពីមន្ទីរពិសោធន៍កងទ័ពអាមេរិក

បរទេស៖ រដ្ឋាភិបាល ទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើនយោបាយ លើបញ្ហាប្រភព ដើមនៃជំងឺកូវីដ ១៩ ដោយបានច្រាន ចោលការ ចោទប្រកាន់របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនថា មេរោគនេះចេញពីមន្ទីរពិសោធន៍ ជីវរបស់ចិនថា គ្មានមូលដ្ឋាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ប្រទេសចិន បានដាក់ការសង្ស័យទ្វេដង លើទ្រឹស្តីរបស់ខ្លួនដោយចោទថា វីរុសកូរ៉ូណា អាចត្រូវបានលេចធ្លាយចេញពីមន្ទីរ ពិសោធន៍កងទ័ពអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ។

ផ្ទាំងពាណិជ្ជកម្ម

បណ្តាញព័ត៌មាន បានអះអាងនៅថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងកៀរគរអ្នកការទូត និងឧបករណ៍ឃោសនា ដ៏ធំរបស់ខ្លួន ដើម្បីអំពាវនាវឱ្យមាន ការស៊ើបអង្កេតពីអង្គការ សុខភាពពិភពលោក (WHO) ចូលទៅក្នុងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រវេជ្ជសាស្ត្រកងទ័ពអាមេរិក នៅមន្ទីរពិសោធន៍ជំងឺឆ្លងនៅ Fort Detrick រដ្ឋ Maryland ។

តាមការរាយការណ៍ របស់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់អាមេរិក កំពុងជីក តាមរយៈទិន្នន័យ ហ្សែនទាក់ទងនឹងវិទ្យាស្ថាន វូហានរបស់ចិន ដែលអាចជាគន្លឹះ ដើម្បីបង្ហាញពីប្រភពដើម នៃការរីករាលដាល នៃជំងឺកូវីដ ១៩ ៕ប្រែសម្រួលៈ ណៃ តុលា

To Top