ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលថៃ នឹងចែកថ្នាំប្រឆាំងវីរុស Favipiravir ដល់អ្នកជំងឺកូវីដ១៩ បន្ថែមទៀត

បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានសំរេចថានឹងឱ្យថ្នាំប្រឆាំងវីរុសប្រភេទ Favipiravir ដល់ក្រុមអ្នកជំងឺ Covid-19 បន្ថែមទៀត ហើយគ្រោងនឹងស្តុកទុកថ្នាំប្រឆាំងវីរុសនេះចំនួន ៤២០ លានគ្រាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្របានចេញសេចក្តីប្រកាសមួយកាលពីម្សិលមិញ ដើម្បីអនុញ្ញាតឱ្យក្រុមចែកថ្នាំ Favipiravir ដល់ក្រុមអ្នកជំងឺ Covid-19 បន្ថែមទៀតរួមទាំងអ្នកដែលកំពុងស្ថិតនៅក្នុងផ្ទះ និងសហគមន៍ដាច់ដោយឡែក។

ពីមុនអ្នកជំងឺដែលមានកូដពណ៌បៃតង ដែលមានរោគសញ្ញាស្រាលទៅ មិនមានរោគសញ្ញា នៅដាច់ដោយឡែកនៅផ្ទះ និង ក្នុងសហគមន៍ បានទទួលតែរុក្ខជាតិ Fah Talai Jone ដើម្បីព្យាបាល។

លោកវេជ្ជបណ្ឌិត Kiattiphum Wongworajit  អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាល បាននិយាយថា ក្រសួងបានកែសម្រួលផែនការគ្រប់គ្រងថ្នាំប្រឆាំងវីរុសដើម្បី បង្កើនល្បឿននិងពង្រីកការគ្របដណ្តប់ដល់ក្រុមអ្នកជំងឺកូវីដ -១៩ បន្ថែមទៀតដើម្បីដោះស្រាយករណីឆ្លងថ្មីនិងការស្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top