ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ កូរ៉េខាងជើងនិងយូអិន មានការវិវត្ត ទៅមុខជាមួយផែនការ ថ្នាំវ៉ាក់សាំងកូវីដ១៩

បរទេស ៖ យោងតាមសេចក្តីរាយការណ៍មួយថ្មីនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងទទួលយកជំនួយ ពីមូលនិធិកុមារអង្គការ សហប្រជាជាតិ UNICEF សម្រាប់ការបែងចែកថ្នាំ វ៉ាក់សំាងកូវីដ១៩។

អង្គការ UNICEF បាននិយាយប្រាប់ទីភ្នាក់ងារ នៅកូរ៉េរបស់វិទ្យុអាស៊ីសេរីថា អង្គការកំពុងតែផ្តល់ការណែនាំ ដល់ទីក្រុងព្យុងយ៉ាង។ ថ្នាំវ៉ាក់សំាងកូវីដ១៩ សម្រាប់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានពន្យាពេល បើទោះជាមានកិច្ចព្រមព្រៀងមួយ ជាមួយអង្គការសុខភាព ពិភពលោកក៏ដោយ។

មន្ត្រីនាំពាក្យអង្គការ UNICEF មួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “សម្ព័ន្ធថ្នាំវ៉ាក់សាំង និងភាពស៊ាំពិភពលោក សហមេដឹកនាំនៃកម្មវិធី COVAX ជាមួយអង្គការ សុខភាពពិភពលោក បានធ្វើការបញ្ជាក់ថា ដំណើរវិវត្តទៅមុខ កំពុងតែត្រូវបានបង្កើតឡើង លើរឿងថ្នាំវ៉ាក់សាំងកូរ៉េខាងជើង”។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ កូរ៉េខាងជើង បានយល់ព្រមទទួលយកការបរិច្ចាគថ្នាំ វ៉ាក់សាំងកូវីដ១៩ ប្រហែល១,៧លានដូស ប៉ុន្តែការរឹតបន្តឹងលើការបញ្ជូន ចូលក្នុងប្រទេស និងកង្វះកិច្ចសហការពីរដ្ឋាភិបាល កូរ៉េខាងជើង បានក្លាយជា ឧបសគ្គចំពោះរឿងថ្នាំវ៉ាក់សំាងនេះ៕
ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top