ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ពលរដ្ឋចំនួន១៩នាក់ បាត់បង់ជីវិត ក្រោយជួប ហេតុការណ៍ លិចទូកនៅ បង់ក្លាដេស

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់បានស្លាប់ បន្ទាប់ពីមានករណីលិចទូកមួយគ្រឿង នៅក្នុងទន្លេ នៅស្រុក Brahmanbaria ប្រទេសបង់ក្លាដេស នៅចម្ងាយប្រមាណ១០៩គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីដាកា កាលពីរាត្រីថ្ងៃសុក្រ ។ មន្ត្រីប៉ូលិសមួយរូបបាននិយាយដូច្នេះ ។

លោក Mohammed Anisur Rahman អធិការស្រុកខាងលើបានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា “សាកសពចំនួន១៩នាក់ដែលជាអ្នកដំណើរបានរកឃើញហើយ” ។

ទូកបានក្រឡាប់នៅវេលាម៉ោង ប្រមាណ៦និង០០នាទីល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ ខណៈដែលបុកនឹងនាវាបូមខ្សាច់ ចំពីមុខ និងបានបុកនឹងនាវាបូមខ្សាច់មួយផ្សេងទៀតនៅពីក្រោយ ។

មន្ត្រីដដែលនេះបានឲ្យដឹងថា ទូកនោះបានដឹកអ្នកដំណើរយ៉ាងច្រើន ។

គាត់បានឲ្យដឹងទៀតថា ការស្រាវជ្រាវរកអ្នកកំពុងបាត់ខ្លួនបានធ្វើឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top