បរទេស៖ អ្នកជំនាញខាងសេដ្ឋកិច្ចដ៏ល្បីម្នាក់របស់ អាមេរិកដែលមានឈ្មោះថា Jeffrey Sachs បានលើកឡើងនៅថ្ងៃអាទិត្យថាសហរដ្ឋអាមេរិក ត្រូវតែចាំបាច់ក្នុងការធ្វើការងារ ជាមួយនឹងប្រទេសចិនដើម្បីស្វែង រកដំណោះស្រាយជាសកលចំពោះបញ្ហារីករាលដាលនៃវិរុសកូវិដ។
នៅក្នុងបទសំភាសជាមួយនឹងក្រុមអ្នកកាសែតលោក Sachs បាននិយាយទៀតថាការឆ្លើយតបជាសកលចំពោះ បញ្ហារីករាលដាលនៃកូវីដគឺនៅតែមិនទាន់មានភាព គ្រប់គ្រាន់ នៅឡើយហើយបញ្ហាភូមិសាស្ត្រនយោបាយ គឺបានក្លាយទៅជាបញ្ហាចម្បង មួយអាចនាំឲ្យមានការបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើការជាមួយចិនដើម្បី
ដំណោះស្រាយ ជាសកល។
លោកបន្តថាអាមេរិក គួររៀនប្រើប្រាស់អត្តចារិតផ្តោតទៅលើកិច្ចសហប្រតិបត្តិការ ជាមួយចិន ជាជាងការស្តីបន្ទោសហើយក៏បានចង្អុលបង្ហាញ ដែរថាអាមេរិកមកដល់ពេលនេះ គឺបានបរាជ័យរួចទៅហើយក្នុងការគ្រប់គ្រង ទៅលើបញ្ហារីករាលដាលនៃវិរុសកូវិដក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី