បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បាននិយាយប្រាប់មន្ត្រីជាន់ខ្ពស់វៀតណាមមួយរូបថា ប្រទេសទាំងពីរ គួរតែបញ្ឈប់មិនធ្វើសកម្មភាពឯកតោភាគី ចំពោះដែនសមុទ្រចិនខាងត្បូង ដែលអាចធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញឡើង និងធ្វើឲ្យជម្លោះរីកកាន់តែធំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍នេះ ក្រសួងការបរទេសចិន បាននិយាយប្រាប់ថា លោក វ៉ាង យី បាននិយាយពិភាក្សាគ្នាជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh នៅក្នុងអំឡុងដំណើរទស្សនកិច្ចវៀតណាម។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា លោក វ៉ាង យី បានមានប្រសាសាន៍ថា ប្រទេសទាំងពីរ គួរតែស្រឡាញ់សន្តិភាព ដែលឈ្នះបានដោយលំបាក និងស្ថិរភាពដែលទទួលបាន នៅដែនសមុទ្រចិនខាងត្បូង និងគួរតែមានការប្រុងប្រយ័ត្ន ដើម្បីទប់ទល់នឹងកិច្ចអន្តរាគមន៍របស់កងកម្លាំងក្រៅប្រព័ន្ធ។
យោងតាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសចិន គួរមានគម្រោងជួបជាមួយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅក្នុងទីក្រុងហាណូយ នៅមុនពេលចូលរួមកិច្ចប្រជុំចិន-វៀតណាមមួយ សម្រាប់សហប្រតិបត្តិការទ្វេភាគី៕
ប្រែសម្រួល៖ប៉ាង កុង