ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល ចាកចេញទៅកាន់ទីក្រុង សូឈី ដើម្បីជួបជាមួយ មេដឹកនាំរុស្សី

បរទេស៖ យោងតាមការអះអាង ដោយការិយាល័យ របស់លោក Naftali Bennett បានឲ្យដឹងថានាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលរូបនេះ គឺបានចាកចេញ ពីទីក្រុងយេរូសាឡឹម ហើយនៅថ្ងៃសុក្រនេះ ទៅកាន៉ទីក្រុងសូឈី ប្រទេសរុស្សី។

ប្រភពដដែលបាន បញ្ជាក់ទៀតថា នាយករដ្ឋមន្ត្រី Naftali Bennett នឹងត្រូវជួបពិភាក្សាគ្នាផ្ទាល់ ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin ដើម្បីពិភាក្សាគ្នាទៅលើ បញ្ហាមួយចំនួន ដូចជាបញ្ហានៃប្រទេសអ៊ីរ៉ង់ និងបញ្ហាក្នុងតំបន់ជាច្រើនទៀត ផងដែរ។

តាមផែនការលោក Bennett នឹងបំពេញទស្សនកិច្ចនេះ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ទៅកាន់ទីក្រុងសមុទ្រ របស់ប្រទេសរុស្សីមួយនេះ ហើយគួរឲ្យដឹងដែរថាមុនការ ចាកចេញ លោកនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ចំណងមិត្តភាពរវាងរុស្សីនិងអ៊ីស្រាអ៊ែល គឺឈានមកដល់កម្រិត គួរឲ្យកត់សំគាល់។

គួរឲ្យដឹងដែរថានេះ គឺជាដំណើរទស្សនកិច្ច លើកដំបូង របស់លោក Bennett ទៅកាន់ប្រទេសរុស្សី ខណៈដែលនាយករដ្ឋមន្ត្រី អាណត្តិមុន គឺលោក Benjamin Netanyahu បានបំពេញទស្សនកិច្ចនិងជួប ជាមួយនឹងលោក Putin ជាច្រើនដងមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×