បរទេស ៖ របាយការណ៍មន្ទីរប៉ង់តាហ្គោនថ្មី បង្ហាញពីរបៀប ដែលការឈ្លានពាន របស់សហរដ្ឋអាមេរិក គឺបានបង្កើន ឱ្យមានការភ័យខ្លាច នៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលសង្រ្គាមទំនង ជាមាននាពេលអនាគតដ៏ខ្លីនេះ ដោយជំរុញឱ្យពួកគេពង្រីក អាវុធនុយក្លេអ៊ែរ និងសមត្ថភាពវាយប្រហារ របស់ពួកគេឱ្យបានលឿនជាងមុន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ចំពេលមានការបោះពុម្ពផ្សាយ នៅក្នុងខែកញ្ញា នៃសៀវភៅថ្មីអំពីថ្ងៃចុងក្រោយ នៃរដ្ឋបាល លោក ដូណាល់ ត្រាំ, ភ្លាមៗនោះ វាបានលេចចេញ ជារូបរាងច្បាស់ថា តើមន្ត្រីយោធា ទាំងនៅក្នុង សហរដ្ឋអាមេរិក និងចិនមានការភ័យខ្លាចប៉ុណ្ណា ដែលថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងប៉ុនប៉ងបង្ក ឧបទ្ទវហេតុនៅសមុទ្រចិនខាងត្បូង ដែលនឹងនាំប្រទេសទាំងពីរចូលទៅក្នុងសង្រ្គាម និងអនុញ្ញាតឱ្យគាត់ (ត្រាំ) បន្តកាន់អំណាច ទោះជាដោយចេតនាប្រជាជន ឬដោយល្បិចកលក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងការពារជាតិអាមេរិក ផ្ញើទៅកាន់សភា ស្តីពីការអភិវឌ្ឍន៍យោធារបស់ចិន គឺក្រសួងការពារជាតិ បានកត់សម្គាល់ថា ការឈរជើងរបស់អាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានជះឥទ្ធិពល យ៉ាងខ្លាំង ដល់ការគិតយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយជំរុញឱ្យពួកគេពង្រីក សមត្ថភាពនុយក្លេអ៊ែរ របស់ពួកគេក្នុងអត្រាកើនឡើង៕
