ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកព្រមាន៖ រុស្ស៊ីអាចនឹងធ្វើការឈ្លានពាន អ៊ុយក្រែន

បរទេស៖មន្ត្រីសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការជូនដំណឹងជាលក្ខណៈឯកជន ដល់សមភាគីសហភាពអឺរ៉ុប ស្តីពីភាពអាចកើតមានប្រតិបត្តិការយោធា ស្របពេលដែលកងទ័ពរុស្ស៊ីរាប់ពាន់នាក់ ធ្វើការប្រមូលផ្តុំគ្នានៅជិតព្រំដែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពជាន់ខ្ពស់ពីសេតវិមាន បាននិយាយប្រាប់ថា រដ្ឋាភិបាលមានក្តីព្រួយបារម្ភអំពីសេចក្តីរាយការណ៍នោះ និងថា មានភាពជ្រួលច្របល់និងភាពអន្ទះសារក្នុងចិត្ត នៅក្នុងចំណោមមន្ត្រីនានា។

ផ្ទាំងពាណិជ្ជកម្ម

ការព្រមានបែបនេះរបស់សហរដ្ឋអាមេរិក គឺត្រូវបានធ្វើឡើង ស្របពេលមានភាពតានតឹងកើនឡើង ក្នុងខណៈដែលលោក វ្លាឌីមៀរ ពូទីន ជាប្រធានាធិបតី ត្រូវបានគេចោទប្រកាន់ពីបទរៀបចំឆាកវិបត្តិអន្តោប្រវេសន៍មួយ នៅតាមព្រំដែនរវាងប្រទេសបេឡារុសនិងប្រទេសប៉ូឡូញ ដើម្បីបង្កអស្ថិរភាពដល់តំបន់អឺរ៉ុប។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ វិមានក្រឹមឡាំងបានធ្វើការអះអាងថា ខ្លួនបានចេញយន្តហោះចម្បាំងមួយគ្រឿងយ៉ាងប្រញាប់ប្រញាល់ ដើម្បីស្ទាក់ដំណើរយន្តហោះចារកម្មអង់គ្លេសមួយគ្រឿង ដែលកំពុងតែធ្វើប្រតិបត្តិការនៅក្នុងតំបន់សមុទ្រខ្មៅ ហើយទន្ទឹមគ្នានេះដែរ កងកម្លាំងរុស្ស៊ី រួមមានទាំងកងទ័ពពិសេសផង ធ្វើការប្រមូលផ្តុំគ្នានៅជិតព្រំដែនអ៊ុយក្រែន៕

To Top
×