ព័ត៌មានអន្តរជាតិ

ការិយាល័យព័ត៌មាន​ នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «កិច្ចសហប្រតិបត្តិការ រវាងចិន និងអាហ្វ្រិក ក្នុងយុគមស័យថ្មី»

ថ្ងៃទី ២៦ ខែវិច្ឆិកា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា «កិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក ក្នុងយុគមស័យថ្មី»។

សៀវភៅសនេះរួមមាន ៤ ជំពូក គឺការបង្កើតសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក ដែលកាន់តែជិតស្និទ្ធ ត្រួសត្រាយកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងចិន និងអាហ្វ្រិក ក្នុង យុគសម័យថ្មី ពង្រឹងការផ្តល់ការគាំទ្រដល់គ្នាទៅវិញ ទៅមកយ៉ាងមុតមាំមិនងាករេ និងបង្កើតនិម្មាបនកម្មថ្មី នៃទំនាក់ទំនង រវាងចិននិងអាហ្វ្រិក ។

សៀវភៅសចែងថា ចិននិងអាហ្វ្រិកជាសហគមន៍ រួមវាសនាតាំងពីដើមមក ។ ក្រោយពីឈានចូលយុគសម័យថ្មី លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងទស្សនៈនិង គោលនយោបាយជាមួយអាហ្វ្រិកដែលប្រកប ដោយភាពជាក់ស្តែងនិងស្មោះត្រង់ ព្រមនិងទស្សនៈផលប្រយោជន៍ដ៏ត្រឹមត្រូវ ដែលបានបង្អុលបង្ហាញទិសដៅឆ្ពោះ ទៅមុខសម្រាប់កិច្ច សហប្រតិបត្តិការជាមួយអាហ្វ្រិក ក្នុងយុគសម័យថ្មី ។

សៀវភៅសចែងទៀតថា ភាគីទាំងពីរចិន និងអាហ្វ្រិកមានទំនុកចិត្តលើគ្នាខ្ពស់ទំនាក់ ទំនងមេត្រីភាពរវាងចិន និងអាហ្វ្រិកបានធន់ នឹងបញ្ហាប្រឈមជាង កន្លះសតវត្សរ៍ ។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នានិងគាំពារផលប្រយោជន៍រួម យ៉ាងមុតមាំមិនងាករេ ដើម្បីជំរុញកិច្ចកសាង” ខ្សែក្រវាត់និងផ្លូវ” យ៉ាងស៊ីជម្រៅ សំដៅរួមគ្នាបង្កើតអនាគត កាន់តែល្អបវរនៃកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក៕

To Top