ព័ត៌មានអន្តរជាតិ

យុទ្ធសាស្រ្តគោលនយោបាយ ប្រឆាំងចិនរបស់លោក ចូ បៃដិន មានការខឹងសម្បារទាំងក្នុង និងក្រៅប្រទេស

ញូវយ៉ក៖ Business Insider បានឲ្យដឹងថា យុទ្ធសាស្ត្រគោលនយោបាយ ការបរទេសដោយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលផ្តល់អាទិភាពដល់ ការប្រកួតប្រជែងជាមួយប្រទេសចិន កំពុងដំណើរការទៅជា “ការខឹងសម្បារ” ទាំងក្នុងប្រទេស និងក្រៅប្រទេស។

នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់ “ផ្តោតលើការប្រកួតប្រជែង ជាមួយប្រទេសចិន” និង “កាត់បន្ថយការបោះជំហាន របស់សហរដ្ឋអាមេរិក នៅក្នុងរូបភាពដែលមើលឃើញថា មិនសូវសំខាន់ ចំពោះផលប្រយោជន៍ របស់សហរដ្ឋអាមេរិក”។

សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន នៅមជ្ឈិមបូព៌ា ដូចជាការដកទ័ពចេញពី ប្រទេសអាហ្វហ្គានីស្ថាន ផែនការដកកងទ័ព ប្រយុទ្ធចេញពីអ៊ីរ៉ាក់ និងការពង្រីកត្រឡប់ ទៅកន្លែងផ្សេងទៀត បានជំរុញឱ្យសម្ព័ន្ធមិត្ត និងដៃគូ “ស្វែងរកការធានាឡើងវិញអំពី ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សន្តិសុខរបស់ពួកគេ” ។

ចំណាត់ការទាំងនេះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយ ដើម្បីធានាថា វត្តមានសកលរបស់ យោធាសហរដ្ឋអាមេរិក “មានទំហំត្រឹមត្រូវ និងគាំទ្រយុទ្ធសាស្ត្រ” ដែលជូនដំណឹងដោយការពិនិត្យ ឡើងវិញរបស់មន្ទីរបញ្ចកោណ ដោយបន្ថែមថា វិធានការបែបនេះ “បានបង្កឱ្យមានការព្រួយបារម្ភ នៅក្រៅប្រទេសរួចហើយ” ។

រដ្ឋបាលជាប់ ក្នុងភាពលំបាក ខណៈដែលខ្លួនព្យាយាម “បង្កើតយុទ្ធសាស្ត្រនយោបាយ បរទេស ដែលមានវិន័យកាន់តែខ្លាំង” ខណៈកំពុងឈានទៅរក “ការប្រកួតប្រជែង ជាសាកលដែលបានកំណត់ ដោយភាពអសុរោះ ជាមួយនឹងប្រទេសចិន” ដោយដកស្រង់សម្តីលោក Stephen Wertheim អ្នកប្រវត្តិវិទូ និងជាអ្នក សិក្សាជាន់ខ្ពស់នៅ Carnegie ៕

ដោយ ឈូក បូរ៉ា

To Top