ព័ត៌មានអន្តរជាតិ

វីរុសបំប្លែងខ្លួនថ្មី Omicron បង្កឲ្យមានអ្នកស្លាប់ដំបូងបង្អស់ នៅក្នុងប្រទេសប្រេស៊ីល

ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា ប្រេស៊ីល បានកត់ត្រាអ្នកស្លាប់ ជាលើកដំបូងដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបង្កជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍នៅក្រុង Aparecida de Goiania រដ្ឋ Goias ។

សាលាក្រុងបានរាយការណ៍ថា ជនរងគ្រោះមានវ័យ៦៨ឆ្នាំ ដែលជាបុរសមានរោគឡើងសម្ពាធឈាម “ជំងឺសួតរាំរ៉ៃ” ដែលត្រូវបានបញ្ជូនមក សម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ។

អ្នកជំងឺបានប៉ះពាល់ នឹងករណីឆ្លងវីរុស Omicron ហើយទទួលបានការចាក់វ៉ាក់សាំង៣ដូស ។ សេចក្តីរាយការណ៍ពី លេខាធិការដ្ឋានសុខាភិបាលក្នុងស្រុក បានឲ្យដឹងថា ការស្លាប់មានរយៈពេល ១០ថ្ងៃ បន្ទាប់ពីការប្រ កាសឆ្លងជំងឺក្នុងសហគមន៍ ដែលបង្កឡើងដោយ វីរុសបំប្លែងខ្លួនថ្មីនៅក្នុងទីក្រុង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top