ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់មីស៊ីល ក្នុងគោលបំណងត្រួតពិនិត្យ និងវិនិច្ឆ័យទៅលើជំនាញ របស់កងទ័ពរបស់ខ្លួន

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា សមយុទ្ធបាញ់មីស៊ីល ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវិនិច្ឆ័យទៅលើភាព ស្ទាត់ជំនាញក្នុងនីតិវិធី សកម្មភាព នៃកងវរសេនាធំ មីស៊ីល ឆ្លងកាត់ផ្លូវដែក នៃខេត្ត Phyongan ខាងជើង បានធ្វើឡើង កាលពីថ្ងៃសុក្រ ម៉ោងក្នុងស្រុក ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) ) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះ ។

សមយុទ្ធនេះ មានគោលបំណងពិនិត្យមើលឥរិយាបថ ប្រុងប្រយ័ត្នរបស់យុទ្ធជន នៃកងវរសេនាធំ និងពង្រឹងសមត្ថភាព របស់ពួកគេក្នុងបេសកកម្ម បញ្ចេញថាមពលនៃការបាញ់គ្រាប់មីស៊ីល នេះបើយោងតាមរបាយការណ៍របស់ KCNA ។

KCNA បានឲ្យដឹងថា បាញ់នេះត្រូវបានត្រួតពិនិត្យ ដោយមន្ត្រីបញ្ជាការ នៃកងទ័ពប្រជាជនកូរ៉េ និងមន្ត្រីនាំមុខគេ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ។

ផ្ទាំងពាណិជ្ជកម្ម

KCNA បានរាយការណ៍ថា កងវរសេនាធំបានទទួល បេសកកម្មបាញ់មីស៊ីល ដោយមានការជូនដំណឹងខ្លីមួយ ពីអគ្គសេនាធិការ កាលពីព្រឹកថ្ងៃសុក្រ មុនពេលផ្លាស់ទីយ៉ាងលឿន ទៅកាន់កន្លែងបាញ់ ហើយបានវាយប្រហារយ៉ាង ជាក់លាក់គោលដៅ ដែលបានកំណត់នៅសមុទ្រ ខាងកើត នៃប្រទេសកូរ៉េ ជាមួយនឹងគ្រាប់មីស៊ីលដែលដឹកនាំ យុទ្ធសាស្ត្រ ដែលមានចំនួន២គ្រាប់ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីយោធាបានពិភាក្សា អំពីការបង្កើតប្រព័ន្ធប្រតិបត្តិការ មីស៊ីលឆ្លងផ្លូវដែក យ៉ាងត្រឹមត្រូវនៅទូទាំងប្រទេស និងស្វែងរកមធ្យោបាយសម្រាប់ការ បំពេញបន្ថែមនូវវិធីសាស្ត្រ ប្រយុទ្ធរបស់កូរ៉េខាងជើង ជាមួយនឹងមីស៊ីលឆ្លងផ្លូវដែក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top