ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ​​បន្ថែមនាវាដាក់ពង្រាយមីន ដើម្បីការពារការ វាយប្រហារពីចិន

បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចេញនាវាដាក់ពង្រាយមីនថ្មី របស់កងទ័ពជើងទឹកខ្លួន បន្ថែមកិច្ចការពារទប់ទល់នឹងប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញលផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Defence News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានចូលរួមជាអធិបតីក្នុងពិធីដាក់ប្រើប្រាស់ សម្រាប់កងប្រតិបត្តិការដាក់មីនទីមួយ និងទីពីររបស់កងទ័ពជើងទឹក ដែលនឹងដំណើរប្រតិបត្តិការ នាវាដែលមានសមត្ថភាព អាចធ្វើការដាក់ពង្រាយ ដោយស្វយប្រវត្តិ នូវគ្រាប់មីនតូចៗជាច្រើន តែអនុភាពខ្លាំង ក្នុងកម្រិតល្បឿនដ៏លឿន ដោយមិនចាំបាច់មានអ្នកបើក។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ បច្ចេកវិទ្យាបែបនេះ គឺជាផ្នែកនៃយុទ្ធសាស្ត្រមួយ ដើម្បីទប់ទល់នឹងភាពអាចទៅរួចណាមួយ នៃការឈ្លានពានពីប្រទេសចិន ជាមួយយោធាដ៏ធំ និងឧត្តមភាពដ៏មហិមាក្នុងចំនួន យន្តហោះនិងនាវា ព្រមទាំងសព្វាវុធដទៃផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសចិន ធ្វើការអះអាងថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន និងបានបង្កើនការគម្រាមកំហែង ដើម្បីនាំយកកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយការប្រើប្រាស់ កម្លាំងប្រសិនបើចំាបាច់ ហើយបានធ្វើសមយុទ្ធយោធា ជាញឹកញាប់ និងបញ្ជូនយន្តហោះចម្បាំង និងយន្តហោះផ្សេងទៀត ឲ្យហោះហើរក្បែរតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×