ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀត ចូលដែនសមុទ្រភាគ ខាងកើតប្រទេស

សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹង កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់ អត្តសញ្ញាណមួយគ្រាប់ទៀត ចូលទៅក្នុងដែនទឹក ភាគខាងកើតប្រទេស។

ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើងនៅថ្ងៃនេះ ជាការបាញ់កាំជ្រួចលើកទី៤ របស់កូរ៉េខាងជើង ក្នុងដើមឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េរបស់កូរ៉េខាងជើង បានឲ្យដឹងកាលពីសប្តាហ៍មុនថា កងវរសេនាធំមីស៊ីលឆ្លងផ្លូវរថភ្លើង បានបាញ់សាកល្បងកាំជ្រួច ដឹកនាំយុទ្ធសាស្ត្រចំនួន ២គ្រាប់កាលពីថ្ងៃសុក្រ។

ផ្ទាំងពាណិជ្ជកម្ម

កូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលល្បឿនលឿន ជាងសំឡេងនៅថ្ងៃទី៥ ខែមករា និងថ្ងៃទី១១ ខែមករារៀងៗខ្លួន ៕

ដោយ ឈូក បូរ៉ា

To Top
×