ព័ត៌មានអន្តរជាតិ

អតីតប្រធានសភារបស់ឥណ្ឌូនេស៊ី ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា ព្រះរាជអាជ្ញានៃគណៈកម្មការលុបបំបាត់អំពើពុករលួយ ហៅកាត់ KPK) របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររយៈពេល៤ឆ្នាំនិង២ខែដល់អតីតប្រធានសភាតំណាងរាស្រ្ត Azis Syamsuddin សម្រាប់ការចោទប្រកាន់ថា គាត់ជាប់ពាក់ព័ន្ធក្នុងការករណីស៊ីសំណូក ។

នៅតុលាការបំបាត់អំពើពុករលួយកណ្តាលទីក្រុងហ្សាការតា ព្រះរាជអាជ្ញាក៏បានទាមទារឱ្យលោក Syamsuddin បង់ប្រាក់ពិន័យចំនួន២៥០លានរ៉ូពីដែលជារូបិយបណ្ណរបស់ឥណ្ឌូនេស៊ី ស្មើនឹងប្រហែល១៧.៤០០ដុល្លារអាមេរិក និងសិទ្ធិនយោបាយរបស់គាត់ក្នុងការឈរឈ្មោះឱ្យកាន់តំណែងត្រូវបានដកហូតសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់គាត់ ។

ក្នុងនាមជាអ្នកនយោបាយជាន់ខ្ពស់របស់គណបក្ស Golkar លោក Syamsuddin ត្រូវបានគេសង្ស័យថា បានបង់ប្រាក់ចំនួន ៣,១ពាន់លានរ៉ូពី ស្មើនឹងប្រហែល២១៦.១៨០ដុល្លារ) និង៣៦.០០០ដុល្លារជាសំណូកដល់អតីតអ្នកស៊ើបអង្កេត KPK លោក Stepanus Robin Pattuju និងមេធាវី Maskur Husain ក្នុងឆ្នាំ២០២០ ។

គាត់ត្រូវបានគេចោទប្រកាន់ថា បានធ្វើការផ្លាស់ប្តូរនេះក្នុងគោលបំណងរារាំងឈ្មោះរបស់គាត់ និងកម្មាភិបាលផ្សេងទៀតនៃគណបក្ស Golkar ពីការបង្ហាញខ្លួននៅក្នុងការស៊ើបអង្កេតរបស់ KPK លើករណីពុករលួយនៅស្រុក Lampung នៅភាគ   កណ្តាលខេត្ត Lampung ។

លោក Syamsuddin ដែលត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងហ្សាការតាខាងត្បូង ដោយអ្នកស៊ើបអង្កេតរបស់ស្ថាប័នប្រឆាំងអំពើពុករលួយកាលពីខែកញ្ញាឆ្នាំមុន បានលាលែងពីមុខតំណែងរបស់គាត់ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនរបស់គាត់ ៕

To Top