ព័ត៌មានអន្តរជាតិ

សម្ដេច ស ខេង អញ្ជើញប្រគល់រថយន្ដជូនវរសេនាតូច នគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ទី២ និងទី៣

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់រថយន្ដម៉ាក់ Ford Ranger Pick-up ចំនួន១៩គ្រឿង ជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ទី២ និងទី៣។

រថយន្ដម៉ាក់ Ford Ranger Pick-up ចំនួន១៩គ្រឿង ជាអំណោយរបស់សម្ដេច ស ខេង ។ ជារួម អំណោយរបស់សម្តេចទាំង ៦លើក មានរថយន្តសរុបចំនួន២៦៤ គ្រឿង ក្នុងនោះម៉ាក Mazda Pick-Up ៣៣ គ្រឿង និងម៉ាក Ford Ranger Pck-Up ២៣១ គ្រឿង ៕

To Top