ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៥.០០០ពាន់នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី បានរាយការណ៍ ពីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥.១៣៩នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើង ដល់២.៨៦១.០៦៩នាក់ ។

ទិន្នន័យបានប្រកាសនៅលើគេហទំព័រ របស់ក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មី២២៦នាក់ ជាមួយគ្នានេះ គឺ៤.៩១៣នាក់ជាអ្នកឆ្លងក្នុងស្រុក ។

មានអ្នកស្លាប់បន្ថែមទៀតចំនួន៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣១.៩៥៧ នាក់ ។

ក្រសួងបានរាយការណ៍ថា មាន៣.៧៦៧នាក់បន្ថែមទៀត បានជាសះស្បើយ ពីជំងឺដែលនាំឲ្យចំនួន អ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ សរុបកើនឡើងដល់២.៧៧៧.៧១៥នាក់ ។

មានករណីសកម្ម ចំនួន៥១.៣៩៧នាក់ ហើយចំនួន១១៩នាក់នៅសម្រាកព្យាបាល កន្លែងថែទាំជំងឺ និង៦៩នាក់នៃអ្នកទាំង នោះចាំបាច់ត្រូវការខ្យល់អុកស៊ីសែន ដើម្បីដកដង្ហើម ។

ក្រសួងបានរាយការណ៍ថា វ៉ាក់សាំង៩៧.៣០០កម្រិត បានចាក់គិតតែថ្ងៃសៅរ៍ប៉ុណ្ណោះ និង៧៩,៨ភាគរយ នៃចំនួនពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងតិចបំផុត១កម្រិត ហើយ៧៨,៧ភាគរយបានទទួលវ៉ាក់សាំងគ្រប់កម្រិត និង៣៦,២ភាគរយ បានទទួលដូសជំរុញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top