ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីជាង ៤៦.០០០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ បានបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤៦.៨៤៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤.៦២៦.៩៣៦នាក់ ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួង លោក Siti Nadia Tarmizi បានលើកឡើងនៅថ្ងៃពុធនេះថា ចំនួនសរុបនៃករណីដែលបានបញ្ជាក់ ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron បង្កជំងឺកូវីដ-១៩ នៅក្នុងប្រជុំកោះបានកើនឡើងដល់ ៤.៧៦៨នាក់ ដោយពួកគេភាគច្រើន ជាករណីឆ្លងក្នុងតំបន់ ។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងពី៦៥នាក់ដល់ ១៤៤.៧៨៤នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយ សរុបបានកើនឡើងដល់ ៤.២១៦.៣២៨នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាមួយនឹងតួលេខដែលត្រូវបាន កត់ត្រាថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះមានចំនួន ១៤.០១៦នាក់ ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ។ យោងតាមក្រសួងបានឱ្យដឹងថា មនុស្សជាង ១៨៧,២៩លាននាក់ នៅក្នុងប្រទេសបានទទួលវ៉ាក់សាំងកូវីដ-១៩ លើកដំបូងរបស់ពួកគេ ខណៈដែលជាង ១៣២,៦៦លាននាក់ បានចាក់វ៉ាក់សាំងលើកទី២ របស់ពួកគេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top