ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ប្រកាសមិនសហការ ជាមួយនឹងយូអិនឡើយ ករណីចោទប្រកាន់ បញ្ហាសិទ្ធមនុស្សនៅហ្គាហ្សា

បរទេស៖ នៅក្នុងលិខិតមួយ ដោយប្រទេសអ៊ីស្រាអ៊ែល ទៅកាន់ប្រធានគណកម្មការ ស៊ើបអង្កេត លើករណីរំលោភសិទ្ធមនុស្ស ក្នុងតំបន់ហ្គាហ្សាបាន បញ្ជាក់ថាអ៊ីស្រាអ៊ែល នឹងមិនសហការជាដាច់ខាត ចំពោះកិច្ចការងារនេះ ហើយអះអាងថា វាគឺជាការលំអៀងដែលប្រឆាំង ទៅនឹងប្រទេសអ៊ីស្រាអ៊ែល។

មន្ត្រីអ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រ បាននិយាយថាពួកគេ ពិតជាមានក្តីបារម្ភថា របាយការណ៍ចោទប្រកាន់ ដោយគណកម្មការមួយ របស់យូអិននេះពិតជានឹង អាចធ្វើឲ្យខូចខាតដល់កិត្តិយស របស់អ៊ីស្រាអ៊ែល យ៉ាងខ្លាំង ជាពិសេសដំណើរការសន្តិភាព នៅក្នុងតំបន់ West Bankនិងមុខមាត់ជាមួយ នឹងបណ្តាប្រទេសផ្សេងទៀត។

រំលឹកដែរថា កាលពីឆ្នាំទៅយូអិន ទទួលបន្ទុកកិច្ចការងារសិទ្ធមនុស្ស បានបើកការបោះឆ្នោត យ៉ាងតឹងរឹងមួយ ក្នុងការបង្កើតបានទៅជា គណកម្មការថ្មីមួយ កាលពីខែឧសភា ដើម្បីធ្វើការងារស្រាវជ្រាវ ទៅលើករណីហិង្សា នៅក្នុងតំបន់ហ្គាហ្សា ដែលមានរយៈពេល២សប្តាហ៍ ធ្វើឲ្យមនុស្សបាត់បង់ជីវិត ដល់ទៅជាង២៥០នាក់ ដែលក្នុងនោះមាន១៣នាក់នៅ
ក្នុងតំបន់ហ្គាហ្សា របស់អ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ស៊ុនលី

To Top