ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ឆ្លើយតប ចំពោះការដែលបានអះអាងថា ខ្លួនជាជនក្បត់ លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានការពារកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានព្រមព្រៀង នាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោក Morrison បាននិយាយថា ការសម្រេចចិត្តពង្រឹងទំនាក់ទំនង ជាមួយប្រទេសមួយ ដែលបានបដិសេធមិនទទួលស្គាល់ យុទ្ធនាការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនធ្វើឱ្យខូចដល់ការគាំទ្រ របស់ទីក្រុងកង់បេរ៉ា សម្រាប់ទីក្រុងគៀវនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអូស្ត្រាលី-ឥណ្ឌា ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Dan Tehan និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា Piyush Goyal កាលពីរសៀលថ្ងៃសៅរ៍ តាមប្រព័ន្ធវីដេអូដែលធ្វើជាសាក្សី ដោយនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ Morrison និង Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។

កិច្ចព្រមព្រៀងនេះ ក្នុងចំណោមរបស់ផ្សេងទៀត កាត់បន្ថយពន្ធលើការនាំចេញជាច្រើន របស់អូស្ត្រាលី ទៅកាន់ប្រទេសឥណ្ឌា រួមទាំងធ្យូងថ្ម គ្រាប់ធញ្ញជាតិ បង្កង និងសត្វកម្រ។ រដ្ឋាភិបាល Morrison បានសាទរចំពោះកិច្ចព្រមព្រៀងនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ របស់អូស្ត្រាលី និងកាត់បន្ថយការពឹងផ្អែក លើប្រទេសចិន។

សូមជម្រាបថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ធ្វើឡើងមិនដល់២៤ម៉ោងផង បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា បានទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រុងញូវដែលី។ រហូតមកដល់ពេលនេះ ឥណ្ឌាបានបដិសេធ មិនថ្កោលទោសជាដាច់ខាត ចំពោះការវាយលុកយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយជ្រើសរើស ដោយឥណ្ឌា គ្រាន់តែអំពាវនាវ ឱ្យបញ្ចប់អំពើហិង្សា។ នៅដើមខែមីនា ទីក្រុងញូវដែលី បានបដិសេធពីដំណោះស្រាយ របស់អង្គការសហប្រជាជាតិថ្កោលទោស “ការឈ្លានពាន” របស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top