ព័ត៌មានអន្តរជាតិ

បេសកកម្ម អវកាសយានិកឯកជនលើកដំបូង របស់អាមេរិក បានទៅដល់ ស្ថានីយអវកាសហើយ

វ៉ាស៊ីនតោន៖ បេសកកម្ម​អវកាសយានិក​ឯកជន ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) លើកដំបូងរបស់សហរដ្ឋអាមេរិក បាន​ទៅដល់​មន្ទីរពិសោធន៍​គោចរ​ហើយកាលពី​ថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 បេសកកម្មនេះមានឈ្មោះថា Ax-1 ត្រូវបានបាញ់បង្ហោះលើរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ពីមជ្ឈមណ្ឌល Kennedy Space នៃរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាស (NASA) ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រ។

 នាវិកពហុជាតិមាន ៤នាក់រួមមានមេបញ្ជាការ Michael Lopez-Alegria និង Pilot Larry Connor នៃសហរដ្ឋអាមេរិក អ្នកឯកទេសបេសកកម្ម Eytan Stibbe នៃប្រទេសអ៊ីស្រាអែល និងអ្នកឯកទេសបេសកកម្ម Mark Pathy នៃប្រទេសកាណាដា។

 អង្គការ NASA បានឲ្យដឹងថា វាគឺជាបេសកកម្មដំបូង ដែលមាននាវិកឯកជនទាំងស្រុង ដើម្បីទៅដល់ស្ថានីយ៍ ISS ។

បេសកកម្ម Axe-1 បានចូលចតនៅគន្លងតារាវិថីនៅម៉ោង ៨ និង២៩នាទីព្រឹក។  យោងតាមអង្គការ NASA បានឱ្យដឹងថា ម៉ោងភាគខាងកើតនៅថ្ងៃសៅរ៍ (0029 GMT នៅថ្ងៃអាទិត្យ) ខណៈពេលដែល យានអវកាសកំពុងហោះហើរ ២៦០ ម៉ាយ (ប្រហែល ៤១៨គីឡូម៉ែត្រ) ពីលើមហាសមុទ្រអាត្លង់ទិកកណ្តាល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top