ព័ត៌មានអន្តរជាតិ

អាមេរិក អនុម័តកញ្ចប់ថវិកាជំនួយថ្មីទំហំ ៤០ពាន់លានដុល្លារ ជួយអ៊ុយក្រែន

បរទេស៖ សភាអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការសម្រេចអនុម័ត កញ្ចប់ថវិកាដែលមានតម្លៃរហូត
ទៅដល់៣៩,៨ពាន់លានដុល្លារ ជាជំនួយយោធា និងកញ្ចប់ជំនួយមនុស្សធម៍ផ្សេងទៀត សម្រាប់រដ្ឋាភិបាលក្រុងគៀវក្នុងការបន្តប្រឆាំងការឈ្លានពានរបស់រុស្សី។

កញ្ចប់ថវិកាថ្មីនេះមានទំហំច្រើនជាង ៥ភាគរយនៃកញ្ចប់ថវិកាជាតិ សរុបរបស់អាមេរិកសម្រាប់ឆ្នាំ២០២២ ដើម្បីប្រើប្រាស់នៅក្នុងវិស័យសន្តិសុខជាតិ ទោះបីជាមានការបដិសេធ ពីសំណាក់ក្រុមសមាជិកសភាមកពី គណបក្សសាធារណៈដល់ទៅ ៥៧នាក់ក្តី។

នេះមានន័យថាគិតត្រឹមកញ្ចប់ថវិកា ចុងក្រោយនេះអាមេរិក បានធ្វើការផ្តល់ជំនួយសរុប ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងទំហំដល់ទៅ ៥៤ពាន់លានដុល្លារមកហើយ ឬស្មើទៅនឹងទំហំដែលអាមេរិក បានប្រើប្រាស់សម្រាប់ជំនួយបរទេស សរុបកាលពីឆ្នាំ២០១៩ ពេញមួយឆ្នាំ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top