ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងធ្វើមីស៊ីលអន្ដរទ្វីប ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះហើយ

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង អាចបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោកបានប្រាប់អ្នកសារព័ត៌មានថា មានលទ្ធភាពដែលកូរ៉េខាងជើង ចាត់វិធានការបង្កហេតុបន្ថែមទៀត រួមទាំងលទ្ធភាពនៃការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយបែបនេះ។

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីល ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ទៅកាន់ទីក្រុងសេអ៊ូល និងតូក្យូនៅចុងសប្តាហ៍នេះ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top