ព័ត៌មានអន្តរជាតិ

លោក បូរីស ចនសុន ព្រមានប្រឆាំង នឹងការបង្ខំអ៊ុយក្រែន ឱ្យទទួលយក “កិច្ចព្រមព្រៀង សន្តិភាពមិនល្អ”

ឡុងដ៌៖ នាយករដ្ឋមន្ត្រី អង់គ្លេស លោក បូរីស ចនសុន បានប្រាប់សម្ព័ន្ធមិត្តណាតូថា វានឹងជា “គ្រោះមហន្តរាយ” ដើម្បីដាក់សម្ពាធ ដល់អ៊ុយក្រែន ឱ្យទទួលយកកិច្ច ព្រមព្រៀង “សន្តិភាពដ៏អាក្រក់” ដែលនឹងឃើញតំបន់ធំ នៃទឹកដីត្រូវប្រគល់ឱ្យរុស្ស៊ី ។

លោក ចនសុន បានលើកឡើងថា មានក្តីសង្ឃឹមតិចតួច ក្នុងការបញ្ជូនកងទ័ពជើងទឹក ទៅជួយសង្គ្រោះស្រូវ ពីការបិទផ្លូវ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោកគ្រោង នឹងពិភាក្សា ជាមួយតួកគី លើបញ្ហានេះ ដើម្បីទប់ស្កាត់គ្រោះទុរ្ភិក្ស ។

ផ្ទាំងពាណិជ្ជកម្ម

មានការព្រួយបារម្ភ នៅក្នុងទីក្រុងគៀវ ដែលថា អាល្លឺម៉ង់ និងបារាំង នឹងជំរុញឱ្យប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy ទទួលយកកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលមានន័យថា លោកបានយល់ ព្រមកាត់ទឹកដីឱ្យរុស្ស៊ី។

លោក ចនសុន ដែលស្ថិតនៅក្នុងកិច្ច ប្រជុំកំពូលនៃមេដឹកនាំ Commonwealth ក្នុងប្រទេស Rwanda មុនពេលកិច្ចពិភាក្សាជាមួយ G7 និងសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបក្នុងប៉ុន្មាន ថ្ងៃខាងមុខនោះ បាននិយាយថា “គ្មានសំណួរទេថា មានការនឿយ ហត់របស់អ៊ុយក្រែន ច្រើននៅពេលនេះ នៅលើពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top