ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ រកឃើញវីរុស បំប្លែងខ្លួនថ្មី ប្រភេទ BA.5 ដែលជាអនុក្រុមរបស់វីរុស Omicron

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថា អនុក្រុមរបស់វីរុស Omicron BA.5 បានក្លាយជាមេរោគបំប្លែងខ្លួនថ្មីបង្កជំងឺកូវីដ-១៩ ដែលលេចធ្លោ នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានចំនួនប្រហែល ពាក់កណ្តាលនៃការឆ្លង ។ នេះបើយោងតាមវិទ្យាស្ថាន Robert Koch ហៅកាត់ថា (RKI) សម្រាប់ជំងឺឆ្លង បានឲ្យដឹងដូច្នេះ ។

វិទ្យាស្ថាន RKI បានឲ្យដឹងនៅក្នុងរបាយការណ៍ ប្រចាំសប្តាហ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា “ការកើនឡើងយ៉ាងខ្លាំងនៃចំណែក នៃវីរុសបំប្លែងខ្លួននេះ បានបន្តរួមគ្នាជាមួយ BA.4 និង BA.2.12.1” ។ ជាមួយនឹងការកើនឡើង នៃការរីករាលដាល នៃវីរុសបំប្លែងខ្លួន ឆ្លងកាន់តែច្រើននេះ “ការស្ទុះងើបឡើងវិញ នៃចំនួនការឆ្លងមេរោគ” ក៏ត្រូវបានគេសង្កេតឃើញ ផងដែរ ។

យោងតាម RKI បានឱ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានបន្តកើនឡើង ខណៈដែលករណីថ្មីចំនួន១០៨.១៩០នាក់ ត្រូវបានចុះបញ្ជីកាលពីថ្ងៃសុក្រ។ អត្រាកើតជំងឺកូវីដ-១៩ រយៈពេល៧ថ្ងៃ របស់ប្រទេសអាឡឺម៉ង់ បានកើនឡើងពីការឆ្លងចំនួន៥៣៣នាក់ ក្នុងប្រជាជន១០០.០០០ កាលពីថ្ងៃមុនដល់៦១៨ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Karl Lauterbach កំពុងគាំទ្រការទាមទារ របស់អ្នកជំនាញក្នុងការចាក់វ៉ាក់សាំង ឬជំរុញមនុស្ស៤០លាននាក់មុនរដូវរងា ។ គាត់បានលើកឡើងនៅលើបណ្តាញ Twitter ថា “វីរុស BA.5 គឺមិនមានគ្រោះថ្នាក់ទេ ។ ក្នុងរដូវរងារ យើងត្រូវរៀបចំឱ្យបានល្អ បើមិនដូច្នេះទេ ភាពវឹកវរនឹងកើតឡើង” ។

លោក Lauterbach នឹងបង្ហាញវិធានការសុខភាពជំងឺកូវីដ-១៩របស់ប្រទេស សម្រាប់ការធ្លាក់ចុះ នាពេលខាងមុខនេះ បន្ទាប់ពីពិនិត្យមើលលទ្ធផលនៃរបាយការណ៍ អ្នកជំនាញស្តីពីប្រសិទ្ធភាព នៃវិធានការជំងឺកូវីដ-១៩ កន្លងមក ដែលគ្រោងនឹងបញ្ចប់នៅដើមខែកក្កដា ។

សហព័ន្ធលក់រាយអាល្លឺម៉ង់ ហៅកាត់ (HDE) បានឲ្យដឹងនៅដើមសប្តាហ៍នេះថា ទោះបីជាអាជីវកម្ម នៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងគាំទ្រក្នុងការរៀបចំទាន់ពេលវេលាក៏ដោយ វិធានការជាក់លាក់ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាគួរតែត្រូវបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ។

ដើម្បីជៀសវាងការខ្វះខាត ដូចកាលពីឆ្នាំមុន ប្រទេសអាល្លឺម៉ង់ កំពុងទិញវ៉ាក់សាំងយ៉ាងច្រើន ។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ទាំងនេះរួមមានវ៉ាក់សាំងដែលបន្សាំទៅនឹងវីរុសបំប្លែងខ្លួន Omicron ។ លើសពីនេះ គឺបំពេញបន្ថែមនូវ “ចន្លោះប្រហោង នៃការចាក់ថ្នាំបង្ការជំងឺ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top