នៅឆ្នាំ ២០០១ គំនិត BRICS ត្រូវបានស្នើឡើងជាលើកដំបូង ។ នៅពេលនេះ GDP របស់ប្រទេស BRICS មានត្រឹមតែ ៨% ទូទាំងពិភពលោក ។ ក្នុងនាមជាមេដឹកនាំនៃទីផ្សារដែលកំពុងរីកចម្រើន បណ្តាប្រទេស BRICS មានអំណោយទានផ្សេងៗគ្នា និងសក្ដានុពលនៃការអភិវឌ្ឍ មិនគួរត្រូវបានប៉ាន់ស្មានឡើយ ។
រហូតមកដល់បច្ចុប្បន្ននេះ មេដឹកនាំនៃប្រទេស BRICS បានបើកធ្វើកិច្ចជំនួបចំនួន ១៤ លើកនិងកិច្ចជំនួបក្រៅផ្លូវការ ចំនួន ៩ លើក ។ ឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការលើសពីវិសាលភាព នៃប្រទេសទាំង ៥ ហើយសំឡេងរបស់ BRICS កាន់តែខ្លាំងឡើងៗ ។
ចាប់តាំងពីយន្តការសហប្រតិបត្តិ ការប្រទេស BRICS បានបង្កើតមក មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ ត្រូវបានបង្រួបបង្រួមកាន់តែខ្លាំង ហើយក៏បានពង្រីកជាបណ្តើរៗទៅលើវិស័យជាង ១០ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម វប្បធម៌ ការអប់រំ សុខាភិបាល ធនាគាគំនិតនិងទីក្រុងសម្ព័ន្ធ ។
២០ ឆ្នាំក្រោយ ប្រទេស BRICS បានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក បច្ចុប្បន្ននេះ ប្រទេស BRICS មានចំនួន ២៥% នៃទំហំសេដ្ឋកិច្ចសរុបទូទាំងពិភពលោក ១៨% នៃទំហំពាណិជ្ជកម្ម និង ២៥% នៃការវិនិយោគបរទេស ។
យន្តការសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ BRICS បានឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ សង្ឃឹមថា សហគ្រិននឹងបន្តនូវស្មារតី ឈាននៅជួរមុខយ៉ាងក្លាហាន ធ្វើជាអ្នកជំរុញការអភិវឌ្ឍន៍បើកទូលាយ អ្នកដឹកនាំក្នុងការច្នៃប្រឌិតនិងការអភិវឌ្ឍ អ្នកចែករំលែកការអភិវឌ្ឍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ BRICS ៕