បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បណ្តាប្រទេស G7 នឹងធ្វើការសន្យាគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅគ្រប់ទំរង់និងគ្មានទីបញ្ចប់ឡើយ។
ការចេញផ្សាយនេះត្រូវបាន ធ្វើឡើងនៅក្នុងពេលដែល កិច្ចប្រជុំមេដឹកនាំប្រទេស G7 បានចាប់ផ្តើមដំណើរការឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ដែល ប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃ ហើយក្នុងនោះជម្លោះនៅអ៊ុយក្រែន គឺជារបៀបវារៈដ៏សំខាន់បំផុត។
នៅក្នុងសេចក្តីព្រាងនៃសុន្ទរកថា ដែលនឹងត្រូវអានដោយមេដឹកនាំ G7 ត្រូវបាន The Bloomberg យកមកចេញផ្សាយដែលមានរៀបរាប់ថា៖ ពួកយើងនឹងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកយោធានិងការគាំទ្រ ដល់នយោបាយការទូត ព្រមទាំងឈរជាមួយនឹងអ៊ុយក្រែន រហូតដល់ដំណាក់កាលចុងក្រោយ។
ទោះបីជាយ៉ាងណាក្តីកន្លងមក គេក៏បានដឹងលឺហើយដែរថា រដ្ឋាភិបាលទីក្រុងមូស្គូតែងតែ បានធ្វើការព្រមានលើអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងសម្ព័ន្ធមិត្តហើយថា ការផ្តល់អាវុធទាំងឡាយទៅឲ្យអ៊ុយក្រែន គឺជាសកម្មភាពដែលអាចនឹងបង្កជម្លោះ កាន់តែធំជាងនេះប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
