ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ផ្តល់ការផ្ញើរសារពីប្រធានាធិបតីអ៊ុយក្រែន ជូនលោក ប្លាឌីមៀ ពូទីន មេដឹកនាំរុស្សី 

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានផ្តល់នូវផ្ញើសារពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy ទៅកាន់មេដឹកនាំរុស្ស៊ីលោក ប្លាឌីមៀ ពូទីន ដើម្បីព្យាយាមជំរុញក្តីសង្ឃឹមសន្តិភាព ។

វាមិនច្បាស់ទេភ្លាមៗ ថាតើ លោក Zelenskyy ឆ្លើយតបយ៉ាងណាចំពោះការផ្តល់ជូនដែលធ្វើឡើងដោយលោក Jokowi ដូចដែលលោកប្រធានាធិបតី Widodo ត្រូវបានគេស្គាល់ថា ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង គៀវ ឬ ថាតើ មេដឹកនាំអ៊ុយក្រែនមានសារដែលគាត់ចង់ផ្ញើទៅកាន់លោក ពូទីន ដែរឬទេ ។

លោក Jokowi គឺជាប្រធាននៃក្រុមប្រទេសចំនួន២០ ឬហៅថា G20 និងជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំទាំង៦ ដែលអង្គការសហប្រជាជាតិ (UN) បានតែងតាំងជា “ជើងឯក” នៃក្រុមឆ្លើយតបវិបត្តិសកល ដែលបង្កើតឡើងដើម្បីដោះស្រាយការគំរាមកំហែងនៃភាពអត់ឃ្លាន និងទុរ្ភិក្សដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅអ៊ុយក្រែន លោក Jokowi គ្រោងនឹងទៅទីក្រុងម៉ូស្គូ ដើម្បីជួបជាមួយលោក ពូទីន ហើយបានថ្លែងថា លោកនឹងជំរុញឱ្យប្រធានាធិបតីរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ ។ កិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវត្រូវបានបង្កក ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក ៕

To Top