ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូតអាយុជិត ១០០ឆ្នាំ ដាក់ចេញសេនារីយ៉ូ៣ នៅក្នុងជម្លោះអ៊ុយក្រែន

បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ដែលមានអាយុ 99 ឆ្នាំបានចែករំលែកគំនិតរបស់លោក​ អំពីរបៀបដែលជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន អាចបញ្ចប់ទៅបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kissinger បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី The Spectator ថា “មានលទ្ធផលចំនួន៣ ដែលអាចកើតមានចំពោះសង្រ្គាមនេះ – ពួកគេទាំងបីនៅតែបើកចំហរខ្លះៗ” ។ លោកថា សេណារីយ៉ូទី១គឺ “ប្រសិនបើរុស្ស៊ីនៅកន្លែង ដែលខ្លួននៅឥឡូវនេះ នោះរុស្ស៊ីនឹងដណ្តើមបាន 20% នៃទឹកដីអ៊ុយក្រែន និងភាគច្រើននៃ Donbass តំបន់សំខាន់នៃឧស្សាហកម្ម និងកសិកម្ម និងដីមួយនៅតាមបណ្តោយសមុទ្រខ្មៅ”។

អ្នកនយោបាយជើងចាស់រូបនេះ បានចង្អុលបង្ហាញថា ប្រសិនបើរឿងនេះកើតឡើង វានឹងក្លាយជា “ជ័យជំនះ” សម្រាប់ទីក្រុងមូស្គូ ដែលនឹងបង្ហាញថា “តួនាទីរបស់អង្គការ NATO នឹងមិនមានការសម្រេចចិត្ត ដូចការគិតពីមុនទេ” ។

ផ្ទាំងពាណិជ្ជកម្ម

លោក Kissinger បានព្រមានថា លទ្ធផលទី២ដែលអាចទៅរួច “គឺជាការប៉ុនប៉ងមួយត្រូវបានធ្វើឡើង ដើម្បីបណ្តេញរុស្ស៊ីចេញពីទឹកដី ដែលខ្លួនទទួលបានមុនសង្គ្រាមនេះ រួមទាំងនៅតំបន់ Crimea ផងដែរ ហើយបន្ទាប់មកបញ្ហា នៃសង្រ្គាមជាមួយរុស្ស៊ីនឹងកើតឡើង ប្រសិនបើសង្រ្គាមនៅតែបន្ត”។

លោកបានទៀតថា “លទ្ធផលទី៣ គឺប្រសិនបើប្រជាជនសេរីអាចរារាំង ប្រទេសរុស្ស៊ីមិនឱ្យសម្រេចបាន នូវការសញ្ជ័យយោធាណាមួយ ហើយប្រសិនបើខ្សែសមរភូមិត្រឡប់ ទៅទីតាំងដែលសង្រ្គាមបានចាប់ផ្តើមនោះ ការឈ្លានពានបច្ចុប្បន្ននឹង ត្រូវបរាជ័យយ៉ាងជាក់ស្តែង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top