ព័ត៌មានអន្តរជាតិ

មនុស្សជាច្រើននាក់ កំពុងបាត់ខ្លួនបន្ទាប់ពីមាន ករណីដាច់កប៉ាល់ជា២កំណាត់ ដោយសារឥទ្ធិពលព្យុះទីហ្វុង ពីសមុទ្រចិនខាងត្បូង

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹងថា សមាជិកនាវិកជាងជាច្រើននាក់ មិនត្រូវបានរាប់បញ្ចូលទេ បន្ទាប់ពីកប៉ាល់របស់ពួកគេបានដាច់ជា២ នៅក្នុងអំឡុងពេលមានព្យុះទីហ្វុងនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍  ដោយក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកពួកគេ ។

នាវាវិស្វកម្ម១គ្រឿងដែលស្ថិតនៅចម្ងាយ១៦០ម៉ាយល៍ ភាគនិរតីនៃទីក្រុងហុងកុង “បានរងការខូចខាតយ៉ាងដំណំ និងបានដាច់ជា២កំណាត់” ហើយនាវិកដែលមានសមាជិក៣០នាក់ បានរសាត់ចេញពីកប៉ាល់ នេះបើយោងតាមក្រុមសេវាកម្ម ហោះហើររបស់រដ្ឋាភិបាលហុងកុងបានឲ្យដឹងដូច្នេះ ។

អាជ្ញាធរបានឲ្យដឹងថា មនុស្ស៣នាក់ត្រូវបានជួយសង្គ្រោះ គិតត្រឹមម៉ោង៣រសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។

ខ្សែវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ ដែលផ្តល់ដោយអាជ្ញាធរក្រុងហុងកុង ដែលបានបង្ហាញមនុស្សម្នាក់ត្រូវបាន លើកដាក់នៅលើឧទ្ធម្ភាគចក្រ ខណៈដែលរលកបានធ្លាក់ពីលើនាវា នៃកប៉ាល់ពាក់កណ្តាលត្រូវបានលិចទឹក ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនៅរស់រានមានជីវិតទាំង៣នាក់បាននិយាយថា សមាជិកនាវិកផ្សេងទៀត ប្រហែលជាត្រូវបានរលកបោកបក់ ទៅឆ្ងាយ មុនពេលឧទ្ធម្ភាគចក្រដំបូងមកដល់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលហុងកុង ។

ព្យុះទីហ្វុង Chaba មុននេះ បានកើតឡើងនៅផ្នែកកណ្តាល នៃសមុទ្រចិនខាងត្បូង ហើយនៅរសៀលថ្ងៃសៅរ៍ បានបោកបក់មកលើខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ។ វាជាព្យុះទីហ្វុងទី១របស់ប្រទេសចិន នៅក្នុងឆ្នាំនេះ ។

ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុងហុងកុង ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុ នៅម៉ោង៧និង២៥នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានរកឃើញកប៉ាល់ដែលរងនូវឥទ្ធិពលព្យុះ Chaba ដែលជាកន្លែងអាកាសធាតុដ៏អាក្រក់ និងមានចរន្តខ្យល់ខ្លាំង នៅក្បែរនោះបានធ្វើឱ្យប្រតិបត្តិការរុករក “កាន់តែលំបាក និងគ្រោះថ្នាក់បំផុត” ៕

To Top