ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង នៅថ្ងៃបុណ្យឯករាជ្យអាមេរិក ប៉ុនប៉ង់វាយប្រហារលើកទី២ បន្ទាប់ពីទីក្រុង Highland Park

បរទេស៖ ខ្មាន់កាំភ្លើងនៅចំថ្ងៃបុណ្យឯករាជ្យជាតិ របស់អាមេរិក ដែលមានឈ្មោះថា Robert Crimo ត្រូវបានក្រុមប៉ូលីសអះអាង កាលពីថ្ងៃពុធម្សិលមិញនេះថា គាត់ពិតជាបានគិតគូរ អំពីការវាយប្រហារលើកទី២ផងដែរ នៅក្រោយហេតុការណ៍បាញ់ប្រហារ នាទីក្រុង Highland Parkនោះហើយ។

Crimo ជាលទ្ធផលត្រូវបានចោទប្រកាន់ កាលពីថ្ងៃអង្គារជាមួយនឹងទោស ចំនួន៧ នៃឃាតកម្មកម្រិតទី 1 បន្ទាប់ពីគាត់បានបើកការវាយប្រហារ ដ៏សាហាវទៅលើហ្វូងមនុស្ស កាលពីពេល២ថ្ងៃមុន។

ថ្លែងទៅកាន់សន្និសិទកាសែត កាលពីថ្ងៃពុធម្សិលមិញនេះដែរថា មន្ត្រីតំណាងប៉ូលីសលោក Chris Covelli បាននិយាយដែរថា នៅអំឡុងពេលដែលប៉ូលីស​ កំពុងតាមចាប់ខ្លួន Crima រយៈពេលជាច្រើនម៉ោងនោះ បុរសវ័យ២២ឆ្នាំរូបនេះ បានធ្វើដំណើរដោយរថយន្ត ទៅដល់ក្បែរទីក្រុង Madison ហើយក៏បានប៉ុនប៉ង វាយប្រហារ នៅទីនោះម្តងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top