ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន អំពាវនាវឲ្យមាន អន្ដរាគមន៍ពីអន្ដរជាតិ ដើម្បីបញ្ឈប់ការពង្រីក ការតាំងទីលំនៅ របស់អ៊ីស្រាអែល និងការពារដំណោះស្រាយ រដ្ឋពីរ

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យមានអន្តរាគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការពង្រីក ការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់ West Bank និងការពារដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ក្រសួងការបរទេសប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហគមន៍អន្តរជាតិត្រូវតែធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់អ៊ីស្រាអែលពីការរឹបអូសយកដី ការរុះរើផ្ទះ ការដុតដើមឈើ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វិធានការរបស់អ៊ីស្រាអែល បង្វែរការសន្ទនា មុខតំណែង ឬចក្ខុវិស័យណាមួយ ដែលទាក់ទងនឹងសន្តិភាពដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរទៅជាអព្ភូតហេតុ និងសុបិនមិនពិត ដែលពិបាកនឹងសម្រេចបាន”។

ប្រភពបានឲ្យដឹងទៀតថា អ៊ីស្រាអែល បាន សាងសង់ លំនៅឋាន រាប់សិប កន្លែង ក្នុង ទឹកដី ប៉ាឡេស្ទីន និងកាន់កាប់ ដោយ បំពាន ច្បាប់ អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top