ព័ត៌មានអន្តរជាតិ

ពលរដ្ឋវេណេស៊ុយអេឡា នាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនឹង ទណ្ឌកម្មព្រមទាំងការបង្កកទ្រព្យសម្បត្តិជាតិ ពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្ត

ការ៉ាកាស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ពលរដ្ឋវេណេស៊ុយអេឡារាប់ពាន់នាក់ កាលពីថ្ងៃអង្គារម្សិលមិញបាននាំគ្នា ប្រមូលផ្តុំនៅកណ្តាលរដ្ឋធានីការ៉ាកាស ដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលកំពុងដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងសកម្មភាពដកហូត និងបង្ខាំងទ្រព្យសម្បតិ្តរបស់ជាតិ ជាច្រើនទៀតផងដែរ។

ក្រុមអ្នកតវ៉ាប្រឆាំងដែលមាន ចំនួនប្រហែលជាជាង ១០០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ និងដោយបានអំពាវនាវឲ្យរដ្ឋាភិបាល ក្នុងការព្យាយាមដាក់សំពាធ ធ្វើយ៉ាងណាត្រឡប់យកទ្រព្យសម្បត្តិ ដែលត្រូវបានបង្កក ទាំងនោះត្រឡប់មកវិញ។

ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីដឹកជញ្ជូន Ramon Velasquez Araguayan បានបន្តដែរថា៖ ពួកយើងនឹងបន្តធ្វើការតវ៉ា រហូតទៅដល់សភាជាតិ ក្នុងការផ្តល់នូវកម្លាំងដ៏ពេញលេញក្នុងនាមជា ប្រជាពលរដ្ឋវេណេស៊ុយអេឡា។

គួរឲ្យដឹងដែរថាមុននេះបន្តិច កាលពីថ្ងៃចន្ទប្រធានាធិបតីវេណេស៊ុយអេឡា បានប្រកាសហើយថាការតវ៉ា ពីសំណាក់ពលរដ្ឋនឹង ត្រូវចាប់ផ្តើមឡើងក្នុងរូបរាង ជាយុទ្ធនាការដ៏អស្ចារ្យមួយ ដើម្បីធ្វើយ៉ាងណាឲ្យវេណេស៊ុយអេឡា អាចនាំយកទ្រព្យសម្បត្តិ របស់ខ្លួនត្រឡប់មកវិញទាំងអស់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top