ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីរុស្ស៊ី ព្រមានថា នឹងធ្វើការវាយលុកខ្លាំងទៅលើកងទ័ពរបស់អ៊ុយក្រែន

អ៊ូបេគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី  បានថ្លែងប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់ប្រទេស Uzbek លោក ពូទីនបានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយដើម្បីការពារអ្វីដែលលោកបានលើកឡើងថា ជាផែនការរបស់លោកខាងលិចដើម្បីបំបែកប្រទេសរុស្ស៊ី ។

លោកបានថ្លែងថា ក្រុងម៉ូស្គូមិនប្រញាប់ប្រញាល់នៅអ៊ុយក្រែននោះទេ ។ ហើយគោលដៅរបស់រុស្ស៊ី នៅតែមិនផ្លាស់ប្តូរជាដាច់ខាត ។

លោក ពូទីន បានថ្លែងជាមួយនឹងស្នាមញញឹមថា “អាជ្ញាធរក្រុង គៀវ បានប្រកាសថា ពួកគេបានបើកដំណើរការ និងកំពុងធ្វើប្រតិបត្តិការប្រឆាំងយ៉ាងសកម្ម” ។

គួរបញ្ជាក់ថា វាគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់ លើការបញ្ជូនកងកម្លាំងរបស់គាត់នៅក្នុងតំបន់ Kharkov ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីមួយសប្តាហ៍មុន ដែលបានជំរុញឱ្យមានការរិះគន់ជាសាធារណៈខ្លាំងមិនធម្មតាពីអ្នកអត្ថាធិប្បាយយោធារុស្ស៊ី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top