ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងចាត់វិធានការ ការពារប្រជាជននៅតំបន់ភាគខាងកើតអ៊ុយក្រែន ដែលបានបោះឆ្នោតចូលជាសមាជិកសហព័ន្ធរុស្ស៊ីក្នុងសប្តាហ៍នេះ

បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បាននិយាយដោយចោទប្រកាន់ទាំងទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ ពីបទបង្កអំពើហិង្សាបន្ថែមទៀត ជាមួយនឹងការផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ ហើយថា រុស្ស៊ីនឹងចាត់វិធានការដើម្បីការពារទឹកដី និងប្រជាជនទាំងអស់របស់ខ្លួន ក៏ដូចជាអ្នកស្រុកនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដែលបានបោះឆ្នោតចូលជាសមាជិកសហព័ន្ធរុស្ស៊ីក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីការអត្ថាធិប្បាយថ្មីៗពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបាននិយាយថា សេតវិមានមិនមានបញ្ហាជាមួយទីក្រុងគៀវ ដោយប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារលើទឹកដីដែលបានបោះឆ្នោតឱ្យចូលរួមជាមួយរុស្ស៊ីនោះ – ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានព្រមានថា ការនាំចេញសព្វាវុធមានគ្រោះថ្នាក់ គឺ បង្កើនហានិ័យនៃជម្លោះបន្ថែមទៀត។ ”

បេសកជនបាននិយាយកាលពីថ្ងៃអង្គារថា “ក្នុងការជំរុញទីក្រុងគៀវឱ្យបន្តប្រើប្រាស់ឧបករណ៍យោធាដែលទទួលបានពីលោកខាងលិច ទីក្រុងវ៉ាស៊ីនតោនមិនបានដឹងពីហានិភ័យនៃសកម្មភាពរបស់ខ្លួនទេ” ដោយបន្ថែមថា រដ្ឋបាលលោក Joe Biden កំពុង “ខិតជិតដល់ខ្សែគ្រោះថ្នាក់ដែលរុស្ស៊ីបានធ្វើម្តងហើយម្តងទៀត និងច្បាស់លាស់។ សហរដ្ឋអាមេរិក កំពុងប្រែក្លាយជាភាគីនៃជម្លោះអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា

To Top