ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេសបានលាតត្រដាងថា ចក្រភពអង់គ្លេស កំពុងចំណាយប្រាក់រាប់លានផោនក្នុងការពង្រឹងការការពារអ៊ីនធឺណិតរបស់អ៊ុយក្រែន ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសេវាសាធារណៈរបស់ប្រទេសប្រឆាំងនឹងការវាយប្រហារព្យាបាទ។
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃ “ចង្វាក់” នៃសកម្មភាពអ៊ីនធឺណិតរបស់រុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែកុម្ភៈ កញ្ចប់ថវិកាដំបូងចំនួន ៦,៣៥លានផោន (៧,២ លានដុល្លារ) ត្រូវបានណែនាំ។
រដ្ឋាភិបាលបានឲ្យដឹងថា ប៉ុន្តែវាត្រូវបានរក្សាភាពស្ងប់ស្ងាត់រហូតមកដល់ពេលនេះ សម្រាប់ហេតុផលសន្តិសុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
វាបានកើតឡើងបន្ទាប់ពី National Cyber Security Centre ដែលជាផ្នែកមួយនៃអង្គការស៊ើបការណ៍សម្ងាត់ GCHQ បានចេញផ្សាយការពិនិត្យឡើងវិញប្រចាំឆ្នាំរបស់ខ្លួន ដោយបានរកឃើញថា ការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិត ចំពោះចក្រភពអង់គ្លេសបាន “វិវត្តន៍យ៉ាងខ្លាំង” ក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាមួយនឹងឧប្បត្តិហេតុ ransomware ចំនួន ១៨លើក ដែលទាមទារឱ្យមានកិច្ចសហការថ្នាក់ជាតិ ដើម្បីធ្វើការឆ្លើយតប។
នៅក្នុងនោះដែរ ក្រុមហ៊ុនធានារ៉ាប់រងចក្រភពអង់គ្លេស បានផ្អាកការរ៉ាប់រងសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិថ្មីរបស់អ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ ដោយលើកឡើងថា ទាំងនេះរួមមានការវាយប្រហារលើក្រុមហ៊ុនផ្គត់ផ្គង់សេវាសុខភាពជាតិ និងក្រុមហ៊ុនទឹកស្អាត៕ប្រែសម្រួល ឈូក បូរ៉ា