ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល G20 ចាប់ផ្ដើមជាមួយនឹង របៀបវារៈកំពូលៗ ចំនួន៣

បាលី៖ កិច្ចប្រជុំកំពូលលើកទី១៧ នៃក្រុមប្រទេសសេដ្ឋកិច្ចទាំង២០ (G20) បានចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ដែលផ្ដោតសំខាន់លើបញ្ហាទាក់ទងនឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធសុខភាពពិភពលោក និងការប្រែប្រួលអាកាសធាតុ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃជាមួយនឹងប្រធានបទ “Recover Together, Recover Stronger” បញ្ហាផ្សេងទៀតរួមទាំង ការផ្លាស់ប្តូរឌីជីថល និងសុវត្ថិភាពចំណីអាហារ និងថាមពលក៏នឹងត្រូវបានពិភាក្សាផងដែរ។

ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានលើកឡើងថា ឥណ្ឌូនេស៊ី សង្ឃឹមថាកិច្ចប្រជុំកំពូល អាចជាកត្តាជំរុញ សម្រាប់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចសកល។

ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ការមានទំនួលខុសត្រូវមានន័យថា គោរពច្បាប់អន្តរជាតិ និងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិជាប់លាប់ និងបង្កើតស្ថានភាពឈ្នះឈ្នះ។

លោកបានបន្ដថា “យើងមិនគួរបែងចែកពិភពលោក ជាផ្នែកៗនោះទេ” ដោយអំពាវនាវឱ្យពិភពលោក ធ្វើសកម្មភាពប្រកបដោយភាពឈ្លាសវៃ ផ្តល់ការទទួលខុសត្រូវ និងបង្ហាញពីភាព ជាអ្នកដឹកនាំរបស់ពួកគេ។

កិច្ចប្រជុំកំពូលនេះធ្វើឡើង នៅពេលដែលពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ជាច្រើនដូចជាការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចដ៏ផុយស្រួយ ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលអូសបន្លាយពេលអតិផរណាខ្ពស់ ជាងការមើលឃើញក្នុង រយៈពេលជាច្រើនទសវត្សរ៍ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ នៅក្នុងតំបន់ភាគច្រើន ក្នុងចំណោមប្រទេសដទៃទៀត។

មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងខែតុលាបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំនេះ និង ២,៧ ភាគរយនៅឆ្នាំ២០២៣ ជាមួយនឹងការពិនិត្យឡើងវិញធ្លាក់ចុះ ០,២ ភាគរយសម្រាប់ឆ្នាំ២០២៣ ពីការព្យាករណ៍ខែកក្កដា ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top