ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងថា អង្គការណាតូ ត្រូវតែរៀបចំការធានា សន្តិសុខដល់រុស្ស៊ី

បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ទូរទស្សន៍ជាតិ កាលពីថ្ងៃសៅរ៍ថា អង្គការណាតូ គួរតែរៀបចំការធានា ជាយថា ហេតុ សម្រាប់សន្តិសុខ របស់រុស្ស៊ី បន្ទាប់ពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន ។ លោក Macron គឺជាមេដឹកនាំទីពីរ នៃប្រទេសសហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាដោយបើកចំហ អំពីទំនាក់ទំនង នាពេលអនាគតរបស់លោកខាងលិច ជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថានៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ TF1 និង LCI របស់ប្រទេសបារាំង លោក Macron បានពណ៌នាជំនួបរបស់លោកជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងសប្តាហ៍នេះថាជា “ជោគជ័យ” ដោយបន្ថែមថា មេដឹកនាំទាំងពីរបានចាប់ផ្តើមពិភាក្សាពីអ្វីដែល “សន្តិភាព” បន្ទាប់ពីជម្លោះនៅអ៊ុយក្រែននឹងមើលទៅមុខ។

លោក Macron បានទទួលស្គាល់ការព្រួយបារម្ភ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលថា “ណាតូនឹងដាក់ពង្រាយអាវុធ ដែលនឹងគំរាមកំហែងដល់ប្រទេសរុស្ស៊ី” ហើយបាននិយាយថា សមាជិកនៃសម្ព័ន្ធភាពដែលដឹកនាំ ដោយសហរដ្ឋអាមេរិក “ចាំបាច់ត្រូវរៀបចំ” ដើម្បីផ្តល់ “ការធានាសន្តិសុខដល់សហព័ន្ធរុស្ស៊ី” នៅពេលដែលទីក្រុងមូស្គូ ចូលរួមជាមួយទីក្រុងគៀវ និងលោកខាងលិច នៅតុចរចា។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលលោក Macron បាននិយាយថា អង្គការណាតូ ទំនងជានឹងជា “ប្រធានបទមួយសម្រាប់សន្តិភាព” លោកបានគាំងដោយពាក្យសំដីរបស់សម្ព័ន្ធមិត្ត ដែលថាអ៊ុយក្រែនតែម្នាក់ឯង នឹងសម្រេចចិត្តថា ពេលណាត្រូវចូលការចរចាឡើងវិញ ជាមួយរុស្ស៊ី ហើយបានសន្យាថានឹង “ធ្វើឱ្យបានជាអតិបរមា” ដើម្បីជំរុញយោធាទីក្រុងគៀវ ក្នុងពេលនេះ ៕

To Top