ព័ត៌មានអន្តរជាតិ

ការនាំចូលរបស់អាល្លឺម៉ង់ ពីប្រទេសចិន កើនឡើងរហូតដល់ជាង ២៧ភាគរយ ក្នុងខែតុលា

ប៊ែរឡាំង ៖ ការិយាល័យស្ថិតិសហព័ន្ធ (Dstatis) បានឲ្យដឹងថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់បំផុត របស់អាល្លឺម៉ង់ សម្រាប់ការនាំចូល ក្នុងខែតុលា ជាមួយនឹងការកើនឡើង ២៧,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ១៧,៣ពាន់លានអឺរ៉ូ (១៨,៣ពាន់លាន ដុល្លារអាមេរិក) ។

ការនាំចូលឧបករណ៍ កែច្នៃទិន្នន័យ ផលិតផលអេឡិចត្រូនិក និងអុបទិកពីប្រទេសចិន បានកើនឡើង ២៣,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥,៨ពាន់លានអឺរ៉ូ នេះបើយោងតាមទិន្នន័យ ដែលផ្ញើដោយ Destatis ទៅកាន់កាសែតស៊ិនហួ ។ ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងសម្លៀកបំពាក់ផ្សេងទៀត ក៏ស្ថិតក្នុងចំណោមផលិតផល នាំចូលកំពូលផងដែរ ។

យោងតាមក្រុមហ៊ុន Destatis បានឱ្យដឹងថា ការនាំចូលសរុបរបស់ប្រទេស អាល្លឺម៉ង់ ក្នុងខែតុលា បានកើនឡើងដល់ ១៣០,១ពាន់លានអឺរ៉ូ កើនឡើង ១៩,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ការនាំចេញពីសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុបបានកើនឡើង ១១,៤ភាគរយ ដល់ ១៣៥,ឯពាន់លានអឺរ៉ូ ពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមនឹងនេះ អតិរេកពាណិជ្ជកម្ម ដែលធ្លាប់មានពីមុនរបស់ប្រទេសនេះ បានបន្តធ្លាក់ចុះរយៈពេលវែងរបស់ខ្លួន ដោយបានធ្លាក់ចុះមកនៅត្រឹម ៥,២ពាន់លានអឺរ៉ូ ។ Destatis បានឲ្យដឹងទៀតថា សមតុល្យពាណិជ្ជកម្ម របស់ប្រទេសអាល្លឺម៉ង់ នៅក្នុងខែតុលាឆ្នាំមុន គឺខ្ពស់ជាងពីរដងគឺ ១២,៥ ពាន់លានអឺរ៉ូ ។

អារម្មណ៍ក្នុងចំណោម អ្នកនាំចេញអាល្លឺម៉ង់ កំពុងមានភាពប្រសើរឡើង នេះបើយោងតាមសូចនាករការរំពឹង ទុករបស់វិទ្យាស្ថាន ifo ចុងក្រោយបំផុត សម្រាប់ខែវិច្ឆិកា។ វិទ្យាស្ថាន ifo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយតម្លៃវិជ្ជមាន និងអវិជ្ជមាន គឺប្រហែលនៅក្នុងតុល្យភាព”៕

To Top