បរទេស ៖ សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រម្សិលមិញនេះ បានព្រមានលោក Elon Musk ថាក្រុមហ៊ុន Twitter របស់លោកនឹងអាចប្រឈមមុខ ទៅនឹងទណ្ឌកម្មជាច្រើន បន្ទាប់ ពីកម្មវិធីបណ្តាញសង្គមមួយនេះ បានធ្វើការបិទគណនេយ្យ អ្នកកាសែតជាច្រើនរូប នាពេលកន្លងមក។
Twitter បានប្រកាសបិទគណនេយ្យមួយចំនួន ក្រោយពេលដែលពួកគេ បានធ្វើការចែករំលែក ពេលវេលាពិតប្រាកដនិងទីតាំង នៃការធ្វើដំណើរ របស់បុរសមហាសេដ្ឋី Elon Musk ព្រម ជាមួយនឹងគ្រួសារ របស់គាត់ ប៉ុន្តែវាផ្ទុយទៅនឹងអ្វី ដែលអឺរ៉ុបហៅថាសេរីភាព នៃបណ្តាញសារព័ត៌មាន។
មន្ត្រីជាន់ខ្ពស់ម្នាក់ របស់អឺរ៉ុបបានលើកឡើងថា ដំណឹងនៃការរារាំងក្រុមអ្នកកាសែត នៅលើបណ្តាញសង្គម Twitter នោះគឺជារឿង ដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងពីព្រោះថា កត្តាសញ្ញា ស្តីអំពីសារព័ត៌មាន របស់សហភាពអឺរ៉ុប មានការគោរព និងផ្តល់សិទ្ធខ្លាំងណាស់ ចំពោះសេរីភាព របស់ក្រុមអ្នកសារព័ត៌មាន ។
មន្ត្រីរូបនេះបានបន្តថា លោក Elon Musk គួរតែត្រូវដឹង អំពីបញ្ហានេះ និងជាពិសេសបន្ទាប់ក្រហម ហើយទណ្ឌកម្មនៅពេលនេះ គឺនឹងត្រូវធ្លាក់ទៅលើក្រុមហ៊ុន របស់គាត់ជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី