ព័ត៌មានអន្តរជាតិ

ការបាញ់ប្រហារដ៏ធំ ការអនុវត្តន៍ច្បាប់ដ៏សាហាវ បង្ហាញពីវប្បធម៌ នៃអំពើហឹង្សា របស់អាមេរិក

ញូវយ៉ក ៖ ការបាញ់ប្រហារដ៏ធំ នៅឧទ្យាន Monterey និង Half Moon Bay ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាការស្លាប់របស់លោក Tire Nichols ពីការអនុវត្តច្បាប់ ដ៏សាហាវនៅទីក្រុង Memphis រដ្ឋ Tennessee បានលាតត្រដាងម្តងទៀត នូវឫសគល់ នៃអំពើហិង្សា នៅក្នុងវប្បធម៌សហរដ្ឋអាមេរិក។

ពីចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល នៃអ្នកស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែអំពើហិង្សា ដោយកាំភ្លើងរហូតដល់ការស្លាប់ ដោយសារកម្លាំង ដ៏សាហាវរបស់ប៉ូលីស សោកនាដកម្មទាំងនេះ និយាយច្រើនជាងការ រើសអើងជាតិសាសន៍ ភាពឃោរឃៅរបស់ប៉ូលីស និងការគ្រប់គ្រងកាំភ្លើង ប៉ុន្តែការពិតដែលវប្បធម៌ នៃអំពើហិង្សា បានចាក់ឫសយ៉ាងជ្រៅនៅក្នុង សហរដ្ឋអាមេរិកបាត់ទៅហើយ។

រដ្ឋកាលីហ្វ័រញ៉ា ស្ថិតក្នុងភាពសោកសៅ ដោយសារការបាញ់ប្រហារ ដ៏សាហាវជាបន្តបន្ទាប់នាពេលថ្មីៗនេះ ។ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន មនុស្ស ១១ នាក់បានស្លាប់ នៅក្នុងការបាញ់ ប្រហារ ដ៏ធំនៅក្នុងឧទ្យាន Monterey ក្នុងខោនធី Los Angeles ។ ពីរថ្ងៃក្រោយមក ការបាញ់ប្រហារពីរផ្សេងទៀត បានកើតឡើងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Half Moon Bay ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្សចំនួន ៧ នាក់ស្លាប់ និងម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣៥០៧ នាក់ដោយសារអំពើហិង្សា ដោយកាំភ្លើងក្នុងរយៈពេល ៣០ ថ្ងៃដំបូងនៃឆ្នាំ២០២៣ ជាមួយនឹងការបាញ់ ប្រហារដ៏ធំចំនួន ៥១ ត្រូវបានកត់ត្រា នេះបើយោងតាមគេហទំព័រ Gun Violence Archive ដែលជាគេហទំព័រ តាមដានការបាញ់ប្រហារ នៅក្នុងប្រទេស។

វប្បធម៌នៃអំពើហឹង្សា បានកាន់តែខ្លាំងឡើង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយបានរកឃើញកន្លែង ឯកសិទ្ធិមួយនៅក្នុងការគោរព នៃលទ្ធិផ្តាច់ការនៅ ក្នុងសហរដ្ឋអាមេរិក នេះបើតាម Henry A. Giroux អ្នកប្រាជ្ញនិងអ្នករិះគន់ វប្បធម៌អាមេរិក-កាណាដា។

លោក Paul Cole Padilla អ្នកគ្រប់គ្រងផ្នែកអប់រំមួយរូប បានលើកឡើកថា “យើងមានអត្រាស្លាប់ ដោយកាំភ្លើងខ្ពស់បំផុត នៅលើពិភពលោក។ យើងមានកាំភ្លើងច្រើនជាងមនុស្ស… យើងមានកាំភ្លើងច្រើន ជាងមួយ សម្រាប់បុរស ស្ត្រី និង កុមារនៅអាមេរិក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top