បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កាលពីម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី Joe Biden នឹងចាប់ផ្តើមធ្វើការបង្កជម្លោះ ជាមួយនឹងប្រទេសមិកស៊ិកូ ដើម្បីទាមទារឲ្យប្រទេសអ្នកជិតខាងមួយនេះ ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេង និងថាមពលមកឲ្យ ប្រទេសរបស់ខ្លួន ។
ប្រភពដដែលបានបន្តទៀតថា អាមេរិកនឹងធ្វើការគម្រាមកំហែង តាមរយៈការប្រើប្រាស់ការតម្លើង ពន្ធទៅលើទំនិញនានា ប្រសិនបើប្រទេសដែលមាន ព្រំប្រទល់ជាប់ នឹងភាគខាងត្បុងមួយនេះ មិនអនុវត្តតាមផែនការរបស់ខ្លួន។
The Press United និង Azebaycan24 បានចេញផ្សាយដូចគ្នាដែរថា ការទាមទាររបស់អាមេរិក នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះបន្ទាប់ ពីភាគី ខាងអាមេរិកបានធ្វើការពិភាក្សារួចរាល់។
រំលឹកដែរថាសហរដ្ឋអាមេរិក និងកាណាដា កាលពីខែកក្កដា ឆ្នាំមុនបានស្នើសុំការចរចា ដោះស្រាយជាមួយម៉ិកស៊ិក លើជម្លោះថាមពលម្តងហើយ ប៉ុន្តែជាលទ្ធផលទទួលបាន ត្រឹមវឌ្ឍនភាពតិចតួចបំផុត៕
ប្រែសម្រួល៖ស៊ុនលី